ភ្នំពេញ៖ មន្រ្តីជាន់ខ្ពស់គណបក្ស ប្រជាធិបតេយ្យមូលដ្ឋាន បានផ្តល់យោបល់ឲ្យលោក សម រង្ស៊ី ហោះពីព្រលានយន្តហោះសាលដឺគោល ក្រុងប៉ារីស មកជប៉ុន ហើយឆ្លងចូលកម្ពុជាមក។
ការផ្តល់យោបល់នេះក្រោយពីលោក សម រង្ស៊ីមិនត្រូវបានអាកាសចរណ៍ថៃអនុញ្ញាតហោះពីបារីស មកថៃ ឆ្លងចូលមកកម្ពុជា កាលពីរាត្រីថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩។
លោក យ៉ង់ សាំងកុមារ បានលើកឡើងក្នុងហ្វេសប៊ុកថា យន្តហោះជប៉ុនហោះហេីរមកភ្នំពេញរាល់ថ្ងៃ។ ក្រុមហ៊ុន យន្តហោះបារាំងក៏ហោះហេីរទៅជប៉ុនរាល់ថ្ងៃដែរ។ ប្រទេសទាំង២ជាមហាអំណាចពិភពលោក (G7) ជាប្រទេសឈានមុខខាងប្រជាធិបតេយ្យសេរីនិងជាម្ចាស់ជំនួយដ៏ធំរបស់កម្ពុជា និងជាប្រទេសដែលមានតួនាទីសំខាន់ក្នងកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។
លោកថា “នេះអាចជាជម្រេីសល្អបំផុតមួយ ក្នុងការធ្វេីដំណេីរចូលស្រុកខ្មែររបស់អ្នកនយោបាយ សេរីនិយមពិតប្រាកដ។ នេះក៏ជាឱកាសល្អមួយដេីម្បីតេស្តរដ្ឋាភិបាលជប៉ុន និងបារាំងផងដែរ”៕