ព័ត៌មានអន្តរជាតិ

តម្លៃប្រេងកើនឡើង ក្នុងពេលដែលវិនិយោគិន សង្ស័យពីការសម្រេចបាន នូវកិច្ចចរចាសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ 

បរទេស៖ តម្លៃប្រេងបានកើនឡើងនៅថ្ងៃសុក្រនេះ ក្នុងពេលដែលវិនិយោគិន មានការសង្ស័យអំពីការរំពឹងទុក នៃការទម្លាយភាពទាល់ច្រកក្នុងការចរចាសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់។
 

យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានកើនឡើង 1.66 ដុល្លារ ឬ 1.6% ដល់ 104.24 ដុល្លារក្នុងមួយបារ៉ែល ក្នុងពេលដែលប្រេងឆៅ West Texas Intermediate របស់សហរដ្ឋអាមេរិកបានកើនឡើង 1.11 ដុល្លារ ឬ 1.2% ដល់ 97.46 ដុល្លារ។
 
ជារៀងរាល់សប្តាហ៍ តម្លៃប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះ 4.6% និងតម្លៃប្រេងឆៅប្រភេទ WTI បានធ្លាក់ចុះ 7.6% ដោយតម្លៃប្រែប្រួលយ៉ាងខ្លាំង ខណៈដែលការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀងសន្តិភាពបានផ្លាស់ប្តូរ។
 
ប្រភពព័ត៌មានជាន់ខ្ពស់របស់អ៊ីរ៉ង់បានប្រាប់ Reuters ថា គម្លាតជាមួយសហរដ្ឋអាមេរិកបានរួមតូច ហើយរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយអំពី “សញ្ញាល្អមួយចំនួន” នៅក្នុងការចរចា ប៉ុន្តែប្រទេសទាំងពីរគឺអាមេរិក និងអ៊ីរ៉ង់ នៅតែមានការបែកបាក់គ្នាលើឃ្លាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូមរបស់ទីក្រុងតេអេរ៉ង់ និងការគ្រប់គ្រងលើច្រកសមុទ្រ Hormuz៕
ប្រែសម្រួលៈ ណៃ តុលា 

To Top