ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូង-ជប៉ុន​ ព្រមព្រៀងធ្វេីកិច្ចចរចាលេីកទី២​ ជុំវិញជម្លោះនៅ​ WTO

សេអ៊ូល៖​ ប្រទេសកូរ៉េខាងត្បូង បានឲ្យដឹងនៅថ្ងៃសុក្រនេះថាខ្លួនបានយល់ព្រមធ្វើកិច្ចចរចាលើកទី ២ ជាមួយប្រទេសជប៉ុន​ នៅចុងខែនេះនៅក្នុងការប៉ុនប៉ង ចុងក្រោយរបស់ប្រទេសទាំងពីរ​ ដើម្បីដោះស្រាយជម្លោះពាណិជ្ជកម្ម​ ដែលកំពុងបន្តលើការរឹតត្បិតការនាំចេញ របស់តូក្យូនៅឯអង្គការពាណិជ្ជកម្មពិភពលោក (WTO) ។

 លោកជុង​ ហៃក្វាន​ អគ្គនាយកកិច្ចការពហុភាគី​ និងច្បាប់នៅក្រសួងពាណិជ្ជកម្ម​ ឧស្សាហកម្ម​ និងថាមពល​ នឹងចូលជួបពិភាក្សាជាមួយសមភាគីជប៉ុនលោក​ Junichiro Kuroda នៅថ្ងៃទី១៩ ខែវិច្ឆិកា​ នៅទីក្រុងហ្សឺណែវ។

ក្រសួងបានឲ្យដឹងនៅក្នុង សេចក្តីថ្លែងការណ៍មួយថាយើងនឹងខិតខំប្រឹងប្រែងឱ្យអស់ពី សមត្ថភាពដើម្បីព្យាយាមដោះស្រាយការរឹតត្បិត ការនាំចេញរបស់ជប៉ុន​ យ៉ាងឆាប់រហ័ស​ កិច្ចពិភាក្សានេះគឺជា ផ្នែកមួយនៃដំណើរការ ដោះស្រាយជម្លោះក្រោមវិធាន របស់អង្គការពាណិជ្ជកម្មពិភពលោក៕

ដោយ​ ឈូក​ បូរ៉ា

To Top