ព័ត៌មានអន្តរជាតិ

គោលការណ៍ណែនាំចំនួនបួន សម្រាប់ទំនាក់ទំនងអន្តរជាតិ បែប​ថ្មី​បដិសេធការប៉ះទង្គិចគ្នា ជាយុទ្ធសាស្ត្រ និងការរំខានដល់សណ្តាប់ធ្នាប់

នៅថ្ងៃទី ២០ ខែឧសភា ប្រទេសចិន និងរុស្ស៊ីបានចេញសេចក្តីថ្លែងការណ៍រួម ​ស្តីពីការផ្តួចផ្តើមគំនិត​​ជំរុញ​ពិភពលោកពហុប៉ូល និងទំនាក់ទំនងអន្តរជាតិបែប​ថ្មី ដោយ​អធិប្បាយ​ជា​ប្រព័ន្ធអំពី​គំនិត​ផ្តួចផ្តើម ៤ ចំណុចស្តីពី​ការ​​​ជំរុញ​ពិភពលោកពហុប៉ូលប្រកបដោយ​សមភាព​និង​សណ្តាប់​ធ្នាប់​ និងបង្កើត​ទំនាក់ទំនងអន្តរជាតិបែប​ថ្មី ដែល​បាន​ផ្តល់​នូវ​​ចម្លើយ​យ៉ាង​ជាក់​លាក់​ចំពោះ​សំណួរយុគសម័យ ដែល​សួរ​​ថា​ “តើទំនាក់ទំនងអន្តរជាតិកំពុងឆ្ពោះទៅណា?”

តាម​លទ្ធផល​នៃ​ការស្ទង់មតិសកលជាបន្តបន្ទាប់ របស់​បណ្តាញ​ទូរទស្សន៍​ CGTN នៃ​អគ្គស្ថានីយ​វិទ្យុ​និ​ងទូរទស្សន៍មជ្ឈិម​ចិនបាន​​បង្ហាញថា គំនិត នៃការគោរពគ្នាទៅវិញទៅមក ភាព​សច្ច​យុត្តិធម៌ និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះដែលផ្តួច​ផ្តើម​ដោយ​ទំនាក់ទំនងអន្តរជាតិបែប​ថ្មីនេះ​ បានក្លាយជាគំនិត​ឯកភាពរួម​ជា​ទូទៅ​នៃ​សហគមន៍​អន្តរជាតិ ។ អ្នកផ្តល់​បទសម្ភាសន៍​បាន​ប្រឆាំងនឹងការបែងចែកពិភពលោកទៅជាតំបន់និង​ “រង្វង់តូច” ដែលបង្កការប្រឈមមុខ ដាក់គ្នាជាក្រុម ដោយសង្កត់ធ្ងន់លើតម្រូវការក្នុងការ កសាង​សហគមន៍អន្តរជាតិ ដែល​រួម​សាមគ្គី​គ្នា​កាន់តែ​ច្រើន ​ គោរពផលប្រយោជន៍ ជាមូលដ្ឋានរវាង​គ្នាទៅវិញទៅមក មាន​ស្មើភាពចំពោះ​គ្នា ​និងកិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ផលប្រយោជន៍ទៅវិញទៅមក។
ការស្ទង់មតិនេះ​បាន​បង្ហាញថា អ្នកផ្តល់​បទ​សម្ភាសន៍​ចំនួន​ ៨៤ ,១% បាន​សម្គាល់​ឃើញ​ថា​ ការគោរពភាពខុសគ្នានៃមាគ៌ា​អភិវឌ្ឍន៍របស់​ប្រទេសនានាគឺជាបុរេលក្ខខណ្ឌ​​ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ។ អ្នកផ្តល់បទសម្ភាសន៍ចំនួន ៧៨,៤% បាន​ទទួល​ស្គាល់​ថា​​ ការអភិវឌ្ឍគឺជា «កូនសោរួម​» ដើម្បីដោះស្រាយបញ្ហាសកលទាំងអស់ ប្រទេស​នានា​មាន​តែ​ប្រកាន់​ខ្ជាប់​នូវ​គំនិត​នៃ​ការ​ផ្តល់​ផលប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក​និង​ឈ្នះ-ឈ្នះ​ ព្រមទាំងសម្រេចបាននូវការអភិវឌ្ឍរួម​​តាម​រយៈកិច្ច​សហប្រតិបត្តិការ​បើកទូលាយ ទើបអាចដោះស្រាយបញ្ហាប្រឈមរួមរបស់​មនុស្សជាតិប្រកបដោយប្រសិទ្ធភាព។

To Top