ព័ត៌មានអន្តរជាតិ

វេទិកា​កំពូល​ ស្តីពី​ការ​កសាង​ប្រទេសខ្លាំងក្លា ផ្នែក​វប្បធម៌​ បើកធ្វើ​នៅក្រុងShenzhen ​លោក​Li Shulei ​អញ្ជើញចូលរួម និង​ថ្លែងសុន្ទរកថា​

ថ្ងៃទី២១ ខែឧសភា ​វេទិកាកំពូល​ស្តីពី​ការ​កសាង​ប្រទេសខ្លាំងក្លាផ្នែក​វប្បធម៌​បាន​បើកធ្វើ​នៅក្រុងShenzhen។​លោក​Li Shulei​​សមាជិក​​ការិយាល័យ​នយោបាយ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្ត​ចិន​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ឃោសនាការ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្តចិន​​បាន​អញ្ជើញចូលរួមនិង​ថ្លែងសុន្ទរកថា​ ។

ភ្ញៀវចូលរួម​វេទិកា​បាន​លើកឡើងថា​ ​វិបុលភាព​របស់​វប្បធម៌​ជា ​និមិត្តសញ្ញា​សំខាន់​ នៃ​ការធ្វើទំនើបកម្ម​តាមបែបផែនចិន​ ។ ​ យើង​គួរតែ​រៀនសូត្រ​និង​អនុវត្ត​ដោយ​ស៊ីជម្រៅ​នូវ​គំនិត​វប្បធម៌​របស់​ លោក​Xi Jinping ប្រធានរដ្ឋចិន​ ​ពង្រឹង​​មូលដ្ឋាន​គ្រឹះ​​វប្បធម៌​នៃ​ការ​កសាង​ប្រទេស​ខ្លាំងក្លា ​ផ្នែក​វប្បធម៌​និង​ការ​ស្តារភាពរុងរឿង​ឡើងវិញ​របស់​ប្រជាជាតិចិន ។ យើង​​គួរតែ​ជំរុញ​ភាពរស់រវើកនៃ​ការ​​អភិវឌ្ឍ​និង​កំណែទម្រង់​វប្បធម៌​ដោយ​ផ្តល់​ ថាមពល​តាមរយៈ​ឌីជីថល​និងភាព​វៃឆ្លាត ​ធ្វើ​ឱ្យ​អក្សរសាស្ត្រ​និងសិល្បៈ​ប្រជាប្រិយ​ថ្មី​ តាម​បណ្តាញ​អ៊ីនធឺណែត​មាន​ភាព​រុងរឿង​ ​បង្កើត​ប្រព័ន្ធអេកូឡូស៊ី​វប្បធម៌​យ៉ាង​រស់រវើក​។ យើង​​គួរតែ​អនុវត្ត​គោលការណ៍​ដែល​ចាត់​ទុក​ការអភិរក្ស​​ជា​អាទិភាព ​និង​អន្តរាគមន៍តិចតួចបំផុត ​បង្កើន​ការអភិរក្ស​ជា​ប្រព័ន្ធ​នៃ​បេតកភ័ណ្ឌ​​វប្បធម៌​។ យើង​​គួរតែ​បង្កើន​គំនិត​ ដែល​ធ្វើ​កិច្ចសន្ទនា​ជាមួយពិភពលោក​តាមរយៈ​វប្បធម៌ ​ដើម្បី​ពង្រីក​ការ​ផ្លាស់ប្តូរ​និង​កិច្ចសហប្រតិបត្តិការ​រវាង​ប្រជាជន និង​ប្រជាជន​លើ​ផ្ទៃ​អន្តរជាតិ​ ។
វេទិកាលើក​នេះ​រៀបចំធ្វើ​ដោយ​ក្រសួង​ឃោសនាការ ​នៃគណៈកម្មាធិការ​មជ្ឈិម​បក្ស​កុម្មុយនីស្តចិន និង​ធ្វើ​ឡើង ក្រោម​ប្រធានបទ “​ការ​បន្តវេន​វប្បធម៌​និង​នុវានវត្តន៍​វប្បធម៌​”​ ​៕

To Top