លោក បណ្ឌិតប្រាំង ជនសា ប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង ប្រារព្ធពិធីកាត់ខ្សែបូរ សម្ពោធដាក់ ឲ្យប្រើប្រាស់ នូវសាលាធម្មសភា និងសមិទិ្ធផលនានា នៅក្នុងវត្តឯកន្ធា
ពោធិសាត់ ៖ នាព្រឹកថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ លោក បណ្ឌិត ប្រាំង ជនសា បានអញ្ជើញប្រារព្ធពិធីសម្ពោធ ដាក់ឲ្យប្រើប្រាស់ ជាផ្លូវការនូវសាលា ធម្មសភា ស្ថិតនៅ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។

លោក បណ្ឌិតប្រាំង ជនសា អគ្គនាយកអគ្គិសនីកម្ពុជា ជាប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង បានប្រារព្ធពិធីកាត់ខ្សែបូរ សម្ពោធដាក់ ឲ្យប្រើប្រាស់ជាផ្លូវការ នូវសាលាធម្មសភា និងសមិទិ្ធផល នានានៅក្នុងវត្តឯកន្ធា ដែលមានទីតាំងស្ថិតនៅក្នុងភូមិអារ៉ងព្រួច ឃុំអន្សាចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់
នាឱកាសនោះ លោកមានក្តីសោមនស្សរីករាយណាស់ ដែលបានរួមចំណែកក្នុងការសាងសង់សាលា ធម្មសភាថ្មី ដល់វត្តឯកសន្ធា ក្នុងគោលបំណង ដើម្បីជាទីសក្ការៈបូជាសម្រាប់ពុទ្ធបរិស័ទ ដែលជាប្រយោជន៍ក្នុង វិស័យ ព្រះពុទ្ធសាសនា និងជាប្រយោជន៍ដល់សង្គមជាតិ ។ បន្ទាប់ពីបានចំណាយពេលវេលារយៈពេលជិត១០ ឆ្នាំ និងប្រើប្រាស់ថវិការ ទាំងអស់សរុបចំនួន ៣៩៥,៥៩៩ ដុល្លារអាមេរិក ក្នុងនោះដែរលោកក៏បានបំពាក់គ្រឿង ឥស្សរិយយស និងជូនប័ណ្ណសរសើរ និង បងប្អូនប្រជាពលរដ្ឋ ជាអ្នកចូលរួមកសាងនិងសិស្សានុសិស្ស ចូលរួមប្រហែលជា ១០០០នាក់ផងដែរ ។

លោកក៍សូមថែ្លងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ នៅក្នុងស្រុកក្រគរខេត្តពោធិ៍សាត់ ដែលបានអនុញ្ញាត និងជួយសម្រួលដល់ការរៀបចំពិធីនេះ ឲ្យប្រព្រឹត្តទៅបានយ៉ាងរលូន និងជោគជ័យ។








អត្ថបទនេះដោយ ÷ ខេម៉ា | ដើមអម្ពិល
