មេដឹកនាំអ៊ីស្រាអែល ៖ កិច្ចព្រមព្រៀងចុងក្រោយ ណាមួយជាមួយអ៊ីរ៉ង់ ត្រូវតែលុបបំបាត់ការគំរាមកំហែងនុយក្លេអ៊ែរ
យេរូសាឡឹម៖ នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានឧ្យដឹងថា លោក និងប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានឯកភាពគ្នាថា កិច្ចព្រមព្រៀងចុងក្រោយណាមួយជាមួយអ៊ីរ៉ង់ ត្រូវតែលុបបំបាត់ការគំរាមកំហែងនុយក្លេអ៊ែររបស់ខ្លួន។
លោក ណេតាន់យ៉ាហ៊ូ បានសរសេរនៅក្នុងសារមួយនៅលើវេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គម X ថា “នេះមានន័យថា ការរុះរើរោងចក្រចម្រាញ់នុយក្លេអ៊ែររបស់អ៊ីរ៉ង់ និងការដកយកសម្ភារៈនុយក្លេអ៊ែរចម្រាញ់រួចចេញពីទឹកដីរបស់ខ្លួន”។
លោកបានបន្ថែមថា “គោលនយោបាយរបស់លោក ដូចជាគោលនយោបាយរបស់ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ នៅតែមិនផ្លាស់ប្តូរ ដោយថា អ៊ីរ៉ង់នឹងមិនមានអាវុធនុយក្លេអ៊ែរនោះទេ”។
លោកបានលេីកឡេីងថា លោកបានជជែកជាមួយលោក ត្រាំ ពេញមួយយប់អំពីអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីបើកច្រកសមុទ្រហ័រមូស និងការចរចានាពេលខាងមុខលើកិច្ចព្រមព្រៀងចុងក្រោយលើកម្មវិធីនុយក្លេអ៊ែររបស់អ៊ីរ៉ង់។
នៅក្នុងនោះដែរលោក ដូណាល់ ត្រាំ ក៏បាន “បញ្ជាក់ជាថ្មីអំពីសិទ្ធិរបស់អ៊ីស្រាអែល ក្នុងការការពារខ្លួនពីការគំរាមកំហែងនៅគ្រប់វិស័យ រួមទាំងនៅលីបង់ផងដែរ”៕
ប្រែសម្រួល ឈូក បូរ៉ា
