លោក Trump បដិសេធគ្រប់លក្ខខណ្ឌទាំងអស់ ដែលអនុញ្ញាតិឲ្យអ៊ីរ៉ង់ អាចផលិតនុយក្លេអ៊ែរបាន
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាប្រធានាធិបតី អាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃចន្ទម្សិលមិញថា កិច្ចព្រមព្រៀងជាមួយអ៊ីរ៉ង់ នឹងក្លាយជាកិច្ចព្រមព្រៀងដ៏អស្ចារ្យ និងមានអត្ថន័យ ឬនឹងមិនមានកិច្ចព្រមព្រៀង អ្វីទាំងអស់ក៏ថាបាន ។
ក្នុងនោះលោកបានបន្ថែមថា លោកនឹងមិនចុះហត្ថលេខា លើកិច្ចព្រមព្រៀង ដែលមានលក្ខណ្ឌណាមួយ អាចបើកផ្លូវឱ្យអ៊ីរ៉ង់ ទទួលបានអាវុធ នុយក្លេអ៊ែរនោះទេ ។
សាជាថ្មីលោក Trump បានធ្វើការលើកឡើងបែបនេះ នៅក្នុងការបង្ហោះលើបណ្តាញសង្គម Truth Socialរបស់លោក៕
ប្រែសម្រួល៖ស៊ុនលី
