ព័ត៌មានអន្តរជាតិ

យោធាអាមេរិកថា ខ្លួនបានវាយប្រហារ​ ទៅលើភាគខាងត្បូងអ៊ីរ៉ង់ រួមទាំងទីតាំងមីស៊ីល ដោយអះអាងថា នេះជាការវាយប្រហារ ការពារខ្លួន 

បរទេស៖ យោធាសហរដ្ឋអាមេរិកបានឱ្យដឹងនៅថ្ងៃចន្ទថា ខ្លួនបានធ្វើការវាយប្រហារ «ដើម្បីការពារខ្លួន» នៅភាគខាងត្បូងប្រទេសអ៊ីរ៉ង់ រួមទាំងនៅលើទីតាំងបាញ់មីស៊ីល និងទូកដែលដាក់មីនអ៊ីរ៉ង់ ទោះបីជាប្រធានាធិបតី លោក ដូណាល់ ត្រាំ បាននិយាយនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការចរចាកំពុង «ដំណើរការទៅដោយរលូន» ក៏ដោយ។
 
យោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ថា បើតាមលោកអនុសេនីយ៍ឯក ធីម ហាកឃីន អ្នកនាំពាក្យបញ្ជាការកណ្តាលសហរដ្ឋអាមេរិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការវាយប្រហារទាំងនេះត្រូវបានធ្វើឡើង «ដើម្បីការពារកងទ័ពរបស់យើងពីការគំរាមកំហែងដែលបង្កឡើងដោយកងកម្លាំងអ៊ីរ៉ង់» ប៉ុន្តែយោធា «កំពុងប្រើប្រាស់ការអត់ធ្មត់ក្នុងអំឡុងពេលបទឈប់បាញ់ដែលកំពុងបន្ត» ។
 
ព័ត៌មានលម្អិតបន្ថែមមិនទាន់មានភ្លាមៗទេ រួមទាំងព័ត៌មានលម្អិតបន្ថែមទៀតអំពីការគំរាមកំហែងពីអ៊ីរ៉ង់ និងអត្ថន័យនៃការចរចា ។ នៅមុននេះ លោក ត្រាំ បាននិយាយថា កិច្ចព្រមព្រៀងណាមួយ ដើម្បីបញ្ចប់សង្គ្រាមអ៊ីរ៉ង់គួរតែរួមបញ្ចូលតម្រូវការសម្រាប់ប្រទេសបន្ថែមមួយចំនួន រួមទាំងអារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន ដើម្បីចូលរួមជាមួយកិច្ចព្រមព្រៀង Abraham  ដែលជាកិច្ចព្រមព្រៀង ដែលសម្របសម្រួល ដោយសហរដ្ឋអាមេរិកចាប់ពី អាណត្តិដំបូងរបស់លោក ត្រាំ ដែលមានគោលបំណងធ្វើឱ្យ ទំនាក់ទំនងជាមួយអ៊ីស្រាអែលមានលក្ខណៈធម្មតា៕
 ប្រែសម្រួលៈ ណៃ តុលា

To Top