ព័ត៌មានអន្តរជាតិ

ចិនចេញប្រកាសហាមឃាត់ មិនឲ្យក្រុមអ្នកមាន ជំនាញខ្ពស់ផ្នែក AI ចាកចេញពីប្រទេសឡើយ

បរទេស ៖ យោងតាមការចេញផ្សាយរបស់ RT ដែលបាន ដកស្រង់ចេញពីកាសែត Bloomberg បានរាយការណ៍ថា ប្រទេសចិនកំពុងដាក់កម្រិត លើការធ្វើដំណើរទៅក្រៅ ប្រទេសសម្រាប់អ្នកឯកទេសនិង ជំនាញខ្ពស់ផ្នែកវិស័យ AI ។

ពួកគេសុទ្ធតែជាក្រុមបុគ្គល ដែលធ្វើការឈាន មុខគេពីក្រុមហ៊ុននានា រួមទាំង Alibaba និង DeepSeekជាដើម ។ ការប្រកាសនេះធ្វើឡើង ខណៈដែលទីក្រុងប៉េកាំងជំរុញ ឱ្យមានការពឹងផ្អែកលើខ្លួនឯង កាន់តែខ្លាំងនៅក្នុងបញ្ញាសិប្បនិមិត្ត មនុស្សយន្ត និង semiconductors ។

ដោយដកស្រង់ប្រភពអនាមិក ប្រភពនេះបានអះអាង កាលពីថ្ងៃអង្គារថា អាជ្ញាធរចិនបានចាប់ផ្តើមតម្រូវឱ្យអ្នកស្រាវជ្រាវ AI កម្រិតខ្ពស់ នាយកប្រតិបត្តិ ស្ថាបនិកក្រុម ហ៊ុនចាប់ផ្តើម និងវិស្វករ ដើម្បីទទួលបានការយល់ ព្រមមុនពេលធ្វើដំណើរ ទៅក្រៅប្រទេស។

វិធានការដែលទីក្រុងប៉េកាំង មិនបានបញ្ជាក់ ឬបដិសេធនោះ តាមសេចក្តីរាយការណ៍បានឆ្លុះបញ្ចាំង ពីការព្រួយបារម្ភកាន់តែខ្លាំងឡើង លើការការពារបច្ចេកវិទ្យា សំខាន់ៗជាយុទ្ធសាស្ត្រ។

យោងតាមប្រភពរបស់ Bloomberg រដ្ឋាភិបាលឥឡូវនេះចាត់ទុកទេពកោសល្យ AI កំពូលជាទ្រព្យសម្បត្តិសន្តិសុខជាតិ ដោយដាក់ពួកគេនៅក្រោមការរឹតបន្តឹងដែលបានបម្រុងទុកពីមុនសម្រាប់អ្នកវិទ្យាសាស្ត្រនុយក្លេអ៊ែរ និងនាយកប្រតិបត្តិជាន់ខ្ពស់នៅក្រុមហ៊ុនគ្រប់គ្រងដោយរដ្ឋ៕

ប្រែសម្រួល៖ស៊ុនលី

To Top