DAP News
ព័ត៌មានអន្តរជាតិ

តម្លៃប្រេងធ្លាក់ចុះជាង ៣% ចំពេលដែលពាណិជ្ជករបានថ្លឹងថ្លែង ពីវឌ្ឍនភាព នៃការចរចាសន្តិភាព រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់‎

‎បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះជាង ៣% នៅថ្ងៃពុធ ចំពេលដែលពាណិជ្ជករបានថ្លឹង ថ្លែងពីវឌ្ឍនភាពនៃការចរចា សន្តិភាពរវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ និងការបន្តអរិភាព។

‎យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៧ ខែឩសភា ឆ្នាំ២០២៦ថា ប្រេងឆៅ Brent បានធ្លាក់ចុះ 3.11 ដុល្លារ ឬ 3.12% មកនៅត្រឹម 96.47 ដុល្លារក្នុងមួយបារ៉ែល ក្នុងពេលដែលប្រេងឆៅ West Texas Intermediate (WTI) របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ 3.64 ដុល្លារ ឬ 3.88% មកនៅត្រឹម 90.25 ដុល្លារក្នុងមួយបារ៉ែល។

‎”មានវឌ្ឍនភាពជាក់ស្តែងឆ្ពោះទៅរកការបញ្ចប់វិបត្តិ ហើយចំនួនកប៉ាល់កាន់តែច្រើនកំពុងឆ្លងកាត់ចំណុចស្ទះដ៏សំខាន់។ នេះជាមូលហេតុដែលសម្ពាធធ្លាក់ចុះបានចាប់ផ្តើមឡើងវិញ” នេះបើតាមអ្នកវិភាគ PVM Tamas Varga បាននិយាយនៅថ្ងៃពុធ។

‎‎ប្រែសម្រួល: ណៃ តុលា

To Top