ព័ត៌មានជាតិ

រដ្ឋបាលខេត្តពោធិ៍សាត់ រៀបចំពិធីបរិច្ចាគថវិកា ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី

ពោធិ៍សាត់៖ នាទី២៨ ខែឧសភា ឆ្នាំ២០២៦ នេះ រដ្ឋបាលខេត្តពោធិ៍សាត់ ដឹកនាំដោយ លោក ខូយ រីដាអភិបាល នៃគណៈអភិបាលខេត្ត និងលោកស្រី បានចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួន និងការចូលរួមពីមន្ត្រីរាជការទូទាំងខេត្ត សរុបចំនួន ១០១,០០០,០០០ រៀល ក្នុងយុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» ឆ្នាំ២០២៦។

ក្នុងនោះដែរ ក៏មានរៀបចំពិធីសំណេះសំណាល ជាមួយគណៈកម្មការទ្រទ្រង់មូលនិធិគន្ធបុប្ផាកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ប្រធានកិត្តិយស នៃមូលនិធិគន្ធបុប្ផាកម្ពុជា ក្នុងគោលបំណងរួមគ្នានាំក្ដីសង្ឃឹម និងភាពញញឹមដល់ទារក និងកុមារ ព្រមទាំងស្ត្រីមានផ្ទៃពោះ ដែលត្រូវការសេវាពិនិត្យ ព្យាបាល និងសម្ភព ដោយឥតគិតថ្លៃ ប្រកបដោយគុណភាព និងមិនមានការរើសអើង នៅមន្ទីរពេទ្យគនុ្ធបុប្ផា រាជធានីភ្នំពេញ និងនៅខេត្ត សៀមរាប។

អត្ថបទនេះ÷ រដ្ឋបាលខេត្តពោធិ៍សាត់ ខេម៉ា | ដើមអម្ពិល

To Top