តម្លៃប្រេងធ្លាក់ចុះបន្តិច ដោយសាររបាយការណ៍ អំពីកិច្ចព្រមព្រៀងឈប់បាញ់ រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់
បរទេស៖ តម្លៃប្រេងបានធ្លាក់ចុះបន្តិច ដោយសារក្តីសង្ឃឹមសម្រាប់កិច្ចព្រមព្រៀងដែលអាចកើតមាន ដើម្បីពង្រីកបទឈប់បាញ់រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ទោះបីជាការកត់សម្គាល់ពីអនុប្រធានាធិបតីអាមេរិក JD Vance ថា ប្រទេសទាំងពីរ «ជិត» ឈានដល់កិច្ចព្រមព្រៀង ប៉ុន្តែ «មិនទាន់មាននៅឡើយ» ដែលបានរក្សាតម្លៃប្រេងឱ្យនៅទាបនៅឡើយ។
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៦ថា តម្លៃប្រេងឆៅនាពេលអនាគតសម្រាប់ខែកក្កដា ដែលផុតកំណត់នៅថ្ងៃសុក្រ បានធ្លាក់ចុះ 35 សេន ឬ 0.37% មកនៅត្រឹម 93.36 ដុល្លារក្នុងមួយបារ៉ែល ។ តម្លៃប្រេង របស់សហរដ្ឋអាមេរិកបានធ្លាក់ចុះ 63 សេន ឬ 0.71% មកនៅត្រឹម 88.27 ដុល្លារក្នុងមួយបារ៉ែល។
តម្លៃបានធ្លាក់ចុះជាង 8% សម្រាប់សប្តាហ៍នេះ ដោយប្រេងឆៅប្រភេទ Brent បានធ្លាក់ចុះដល់កម្រិតទាបបំផុត 87.11 ដុល្លារ ធៀបនឹងកម្រិតខ្ពស់បំផុតកាលពីសប្តាហ៍មុន 109.47 ដុល្លារ។
ប្រភពព័ត៌មានបានប្រាប់រ៉យទ័រថា សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ បានឈានដល់កិច្ចព្រមព្រៀងមួយកាលពីថ្ងៃព្រហស្បតិ៍ ដើម្បីពង្រីកបទឈប់បាញ់ និងលើកចេញការរឹតបន្តឹងលើការដឹកជញ្ជូនឆ្លងកាត់ច្រកសមុទ្រហ័រមូស ទោះបីជាប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មិនទាន់បានអនុម័តវានៅឡើយទេ ហើយប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់បាននិយាយថា វាមិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ៕
ប្រែសម្រួលៈ ណៃ តុលា
