វ៉ាស៊ីនតោន៖ មន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ សហរដ្ឋអាមេរិក បានចោទប្រកាន់ប្រទេសចិន កាលពីថ្ងៃព្រហស្បតិ៍ថា បានធ្វើឲ្យប៉ះពាល់ ដល់ខិតខំប្រឹងប្រែង អនុវត្តការដាក់ទណ្ឌកម្ម ប្រឆាំងនឹងប្រទេសកូរ៉េខាងជើង នេះបើយោងតាមការចុះផ្សាយ របស់ទីភ្នាក់ងារសារព័ត៌មាន យុនហាប់។
លោក Randall Schriver ឧបការីរដ្ឋមន្រ្តីក្រសួងការពារជាតិ ទទួលបន្ទុកកិច្ចការសន្តិសុខឥណ្ឌូ – ប៉ាស៊ីហ្វិក បានប្រាប់វេទិកាការពារជាតិមួយថា ខណៈសហរដ្ឋអាមេរិក កំពុងបើកកិច្ចសហប្រតិបត្តិការ ជាមួយប្រទេសចិន ខ្លួនត្រូវការដៃគូដែលមានឆន្ទៈនៅម្ខាង។
លោក Schriver បានលើកឡើង នៅក្នុងកិច្ចពិភាក្សាមួយនៅឯពិធីនោះថា “ខ្ញុំនឹងប្រាប់អ្នកថាយើង នឹងសង្កត់ពួកគេយ៉ាងខ្លាំង លើប្រទេសកូរ៉េខាងជើង យើងកំពុងព្យាយាមអនុវត្ត ការដាក់ទណ្ឌកម្ម ហើយវិធីសាស្រ្តចម្បង ដែលកូរ៉េខាងជើង កំពុងព្យាយាមគេចពីទណ្ឌកម្មនោះ គឺតាមរយៈការផ្ទេរពីនាវា ទៅកប៉ាល់ខុសច្បាប់ និងដឹកប្រេងទៅក្រៅប្រទេស ភាគច្រើនធ្យូងថ្មនឹងអស់ ហើយប្រេងនឹងចូលជាប្រចាំ សកម្មភាពនេះបានផ្លាស់ប្តូរ ទៅក្នុងដែនទឹករបស់ចិន”៕ ដោយ៖ ឈូក បូរ៉ា