អ៊ីរ៉ង់លប់ចោលការសន្ទនាគ្នា ជាមួយនឹងភាគីសហរដ្ឋអាមេរិក ដោយសារបញ្ហា នៅលីបង់នៅតែបន្ត
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ដែលបានដកស្រង់ព័ត៌មាន ចេញពីទីភ្នាក់ងារសារព័ត៌មាន Tasnim បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់បានបញ្ឈប់ការចរចាជាមួយសហរដ្ឋអាមេរិក ជុំវិញការវាយលុករបស់អ៊ីស្រាអែល ដែលកំពុងបន្តនៅក្នុងប្រទេសលីបង់ ដោយថែមទាំងបានសម្រេចផ្លាស់ទីដើម្បីបិទ ចរាចរណ៍ផ្លូវសមុទ្រឆ្លងកាត់ច្រកសមុទ្រ Hormuzឡើងវិញទៀតផង ។
អ៊ីស្រាអែលបានបង្កើនយុទ្ធនាការទម្លាក់គ្រាប់បែក របស់ខ្លួនក្នុងប្រទេសលីបង់ក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ ប្រឆាំងនឹងអ្វីដែលខ្លួនពណ៌នាថាជាទីតាំងដែលប្រើដោយក្រុមសកម្មប្រយុទ្ធ Hezbollah។
យោធាអ៊ីស្រាអែលបានចូលជ្រៅទៅក្នុង ភាគខាងត្បូងរបស់ប្រទេស ដោយដណ្តើមបានប្រាសាទ Beaufort ដែលជាបន្ទាយ Crusader ដែលមានអាយុ៩០០ឆ្នាំ និងជាចំណុចសំខាន់នៅក្នុងតំបន់។
ខណៈពេលដែលអ៊ីរ៉ង់បានបញ្ចប់សង្រ្គាម នៅក្នុងប្រទេសលីបង់នូវលក្ខខណ្ឌមួយ សម្រាប់ការចរចារ ដែលសម្របសម្រួលដោយប៉ាគីស្ថាន ជាមួយសហរដ្ឋអាមេរិក អរិភាព រវាងអ៊ីស្រាអែល និងក្រុមហេសបូឡាបានបន្ត បើទោះបីជាបទឈប់បាញ់ ដែលគេសន្មត់ថាបានប្រកាសកាលពីពាក់កណ្តាលខែមេសាក៏ដោយ។
ក្នុងការឆ្លើយតបទៅនឹងការកើនឡើង នៅក្នុងប្រទេសលីបង់ ទីក្រុងតេហរ៉ង់កំពុងបញ្ឈប់ការចរចា និងការផ្លាស់ប្តូរសារតាមរយៈអ្នកសម្រប សម្រួលនេះបើយោងតាម Tasnim ដដែល។
បន្ថែមពីនោះអ៊ីរ៉ង់ តាមសេចក្តី រាយការណ៍បានទាមទារឱ្យបញ្ឈប់ជាបន្ទាន់នូវអរិភាពនៅក្នុងប្រទេស ក៏ដូចជានៅក្នុងតំបន់ហ្គាហ្សា របស់ប៉ាឡេស្ទីន ដែលធ្វើឱ្យវាក្លាយជាលក្ខខណ្ឌសម្រាប់ការបន្តទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក៕
ប្រែសម្រួល៖ស៊ុនលី
