សម្ដេចតេជោ ហ៊ុន សែន ប្រកាសកម្ចាត់អ្នកប៉ុនប៉ង់ ចង់ផ្តួលរាជរដ្ឋាភិបាល
ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា បានប្រកាសយ៉ាងម៉ឺងម៉ាត់កម្ចាត់ រាល់អ្នកប៉ុនប៉ង់ចង់ផ្ដួល រាជរដ្ឋាភិបាលស្របច្បាប់ និងត្រកូល «ហ៊ុន» ខណៈសម្ដេច ស្វាមគមន៍ចំពោះអ្នកធ្វើនយោបាយដោយសន្ដិវិធី។
នាឱកាសអញ្ជើញធ្វើទស្សនកិច្ច និងពិនិត្យមើលអគារទីស្នាក់ការកណ្តាល នៃអគ្គនាយកដ្ឋានពន្ធដារ នាថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន បានផ្តាំសារជាថ្មីទៅពួកប្រឆាំងក្រៅប្រទេសថា អ្នកណាក៏ដោយចង់ផ្តួលរំលំរាជរដ្ឋាភិបាល និងត្រកូលហ៊ុន គឺងើបមួយវាយមួយ គឺមិនលើកលែងឡើយ។
សម្ដេចតេជោ បន្ដថា ការដឹកនាំរបស់ប្រទេសកម្ពុជា ប្រសិនបើអត់ត្រកូល ហ៊ុន ក៏មិនទាន់ដល់ពេលត្រកូល សម ឬត្រកូលណានោះដែរ គឺមានកូនទេវតាច្រើនណាស់ចាំដឹកនាំជាបន្ដបន្ទាប់ទៀត។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «អានាក់ អាងឡើង ផ្តួលត្រកូល ហ៊ុន ហែងត្រូវចាំ ផ្ដាំឱ្យហើយ អ្នកណាក៏ដោយប៉ុនប៉ង់ផ្តួលរដ្ឋាភិបាល ងើបមួយវ៉ៃមួយ។ អ្នកដែលធ្វើនយោបាយដោយសន្ដិវិធី ដោយមិនប៉ុនប៉ង់ផ្ដួលរំលំ ខ្ញុំគោរពសិទ្ធិរបស់អ្នកឯង។ បើអ្នកឯងបន្ដនិយាយថា ផ្តួលត្រកូល «ហ៊ុន» អាញសូមប្រាប់ទៅពួកឯងឱ្យច្បាស់ បើអត់មានត្រកូល ហ៊ុន ដឹកនាំ ក៏មិនទាន់ដល់ វេនពួកហែងដែល គឺមានតែក្រុមកូនទេវទេ ដែលមានសិទ្ធិកាន់កាប់អំណាច»៕
