ព័ត៌មានជាតិ

មូលនិធិកំពង់ដេវ៉ា (KDF) ប្រារព្ធពិធីបើកការដ្ឋាន​ សាងសង់ នូវគម្រោងអណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យ នៅភូមិអុង

ព្រះសីហនុ ៖ នាថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦ កំពង់ដេវ៉ា រីសត បានប្រារព្ធពិធីបើកការដ្ឋានសាងសង់នូវគម្រោងអណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យ ដែលជាមូលនិធិកំពង់ដេវ៉ា ផ្ដល់ជូន ភូមិអុង ។ នេះជាសមិទ្ធផលដ៏សំខាន់មួយក្នុងកិច្ចខិតខំប្រឹងប្រែង របស់ក្រុមហ៊ុនក្នុងការអភិវឌ្ឍសហគមន៍ ។
គម្រោងនេះ បានបង្ហាញពីការប្តេជ្ញាចិត្ត ជាបន្តបន្ទាប់របស់ក្រុមហ៊ុនក្នុងការលើកកម្ពស់គុណភាព ជីវភាពរស់នៅរបស់ប្រជាជន ក៏ដូចជាជំរុញការ អភិវឌ្ឍប្រកបដោយនិរន្តរភាព និងគាំទ្រសុខុមាលភាពរយៈពេលវែង របស់ប្រជាជននៅក្នុងសហគមន៍ ។

ពិធីនេះ អញ្ជើញចូលរួមដោយ ថ្នាក់ដឹកនាំភូមិ ព្រះសង្ឃ តំណាងភាគីពាក់ព័ន្ធក្នុងតំបន់ ម្ចាស់ផ្ទះទាំងបួនទីតាំង ដៃគូម៉ៅការសាងសង់ និង ថ្នាក់ដឹកនាំនិងសមាជិកក្រុមការងារ កំពង់ដេវ៉ារីហ្សត នៅក្នុងជំនួបមួយដែលឆ្លុះបញ្ចាំងពីស្មារតីនៃកិច្ចសហការ ការទទួលខុសត្រូវរួមគ្នា និងវឌ្ឍនភាពសហគមន៍ ។ ការរៀបចំព្រឹត្តិការណ៍នេះត្រូវបានចាប់ផ្តើមតាំងពីព្រឹកព្រលឹម ដោយក្រុមការងារកំពង់ដេវ៉ា សហការយ៉ាងជិតស្និទ្ធ ជាមួយតំណាងភូមិ ដើម្បីធានាឱ្យការរៀបចំទីតាំង និងសកម្មភាពពិធីការនានាប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ។ ភ្ញៀវកិត្តិយសត្រូវបានទទួលស្វាគមន៍ នៅក្នុងបរិវេណ ដែលបានរៀបចំយ៉ាងប្រណិត និងប្រកបដោយការយកចិត្តទុកដាក់ ដែលជាកន្លែងសម្រាប់ថ្ងៃ ដ៏មានអត្ថន័យមួយ នៃការឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្ត និងទស្សនវិស័យរួមគ្នាក្នុងការអភិវឌ្ឍន៍ប្រកបដោយនិរន្ដរភាព ។

កម្មវិធីនេះ ត្រូវបានចាប់ផ្តើមដោយពិធីសូត្រមន្តដោយព្រះសង្ឃ តាមបែបប្រពៃណីព្រះពុទ្ធសាសនា។ តាមរយៈការសូត្រមន្ត បួងសួង ព្រះសង្ឃបានប្រសិទ្ធពរជ័យសិរីសួស្ដី ដល់គម្រោងសាងសង់អណ្ដូងទឹកស្អាត និងបន្ទប់ទឹកអនាម័យនេះឲ្យប្រពឹត្តទៅដោយរលូន និងជោគជ័យ ក៏ដូចជាសហគមន៏ទាំងមូលប្រកបដោយ សុខុមាលភាព និងភាពរីកចម្រើន និងបន្តកិច្ចសហប្រតិបត្តិការដ៏រឹងមាំរវាង កំពង់ដេវ៉ារីហ្សត និងប្រជាជននៅក្នុងភូមិអុង ។ ពិធីនេះ បានឆ្លុះបញ្ចាំងពីក្តីសង្ឃឹម សាមគ្គីភាព និងការចាប់ផ្តើមជាវិជ្ជមាន សម្រាប់គម្រោងមួយ ដែលនឹងរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់នូវលទ្ធភាពទទួលបានទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធអនាម័យប្រកបដោយគុណភាព សម្រាប់គ្រួសារទាំងអស់នៅក្នុងសហគមន៍ភូមិអុង ។

បន្ទាប់ពីពិធីសូត្រមន្តបញ្ចប់ សមាជិកសហគមន៍ និងភ្ញៀវកិត្តិយសបានជួបជុំគ្នាទទួលទានអាហារសម្រន់ និងចូលរួមក្នុងបរិយាកាសនៃមិត្តភាព និងសាមគ្គីភាព ដែលបានបង្កើតឱកាសសម្រាប់ការផ្លាស់ប្តូរយោបល់ និងការសន្ទនាប្រកបដោយអត្ថន័យរវាងតំណាងភូមិ ម្ចាស់ដី អាជ្ញាធរមូលដ្ឋាន និងក្រុមការងារកំពង់ដេវ៉ា។

កម្មវិធីជាផ្លូវការ បានចាប់ផ្តើមបើកដោយមតិស្វាគមន៍ពីលោក ឱ ភន មេភូមិអុង សម្តែងនូវការដឹងគុណ និងថ្លែងអំណរគុណចំពោះមូនិធិ និងកិច្ចសហការដែល ក្រុមហ៊ុនកំពង់ដេវ៉ា រីហ្សត បានផ្តល់ជូនដល់សហគមន៍របស់លោក។ តំណាងឲ្យអគ្គនាយកប្រតិបត្តិ លោក Paulus Hermawan, អ្នកស្រី Angioline Villanueva នាយកប្រតិបត្តិផ្នែក ធនធានមនុស្ស (Chief Human Resources Officer) បានថ្លែងសារដោយសង្កត់ធ្ងន់ លើការប្តេជ្ញាចិត្តរបស់ កំពង់ដេវ៉ារីហ្សត ក្នុងការបង្កើតផលប៉ះពាល់ជាវិជ្ជមានប្រកបដោយនិរន្តរភាព និងមានអត្ថន័យតាមរយៈគំនិតផ្តួចផ្តើម នានាដែលផ្តោតលើសហគមន៍ជាចម្បង ។ អ្នកស្រីក៏បានលើកឡើងអំពីគោលបំណង និងអត្ថប្រយោជន៍ដែលរំពឹងទុកពីគម្រោងសាងសង់ អណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យនេះ រួមទាំងការលើកកម្ពស់លទ្ធភាពទទួលបានទឹកស្អាត និងហេដ្ឋារចនាសម្ព័ន្ធអនាម័យសមស្រប សម្រាប់ប្រជាជនក្នុងមូលដ្ឋានភូមិអុងទាំងមូល ។ ជាមួយគ្នានេះដែរ អ្នកស្រីក៏បានចែករំលែកអំពីផែនការអនុវត្តគម្រោង កាលវិភាគសាងសង់ និងគោលដៅបញ្ចប់ការងារសាងសង់នេះ ។

អ្នកស្រី Villanueva ក៏បានថ្លែងអំណរគុណចំពោះការចូលរួមដ៏មានតម្លៃរបស់អាជ្ញាធរមូលដ្ឋាន ថ្នាក់ដឹកនាំសហគមន៍ ម្ចាស់ផ្ទះទាំងបួនទីតាំង ដៃគូក្រុមហ៊ុនម៉ៅការសាងសង់ និង សមាជិកក្រុមការងារ កំពង់ដេវ៉ា ដែលបានសហការយ៉ាងជិតស្និទ្ធ និងខិតខំប្រឹងប្រែង ក្នុងការធ្វើឱ្យគម្រោងនេះ កើតឡើង ក្លាយជាការពិត។ ចំណុចសំខាន់មួយនៃព្រឹត្តិការណ៍នេះ គឺពិធីបញ្ចុះបឋមសិលាបើកការដ្ឋានជានិមិត្តរូប ដែលដឹកនាំដោយលោក Nuvianto Widyatmoko ប្រធានផ្នែកវិស្វកម្មសាជីវកម្ម រួមជាមួយតំណាងភូមិ ថ្នាក់ដឹកនាំក្រុមហ៊ុន ម្ចាស់ដី និងភាគីពាក់ព័ន្ធនៃគម្រោង ។ អ្នកចូលរួមទាំងអស់បាន ចូលរួម ក្នុងពិធីជីកកាយអណ្តូងជានិមិត្តរូប ដើម្បីប្រកាសជាផ្លូវការនូវការចាប់ផ្តើមការសាងសង់ និងការចាប់ផ្តើមគម្រោង ដែលមានគោលបំណងផ្តល់អត្ថប្រយោជន៍យូរអង្វែងដល់សហគមន៍ ។

តាមរយៈគម្រោងនានា ដូចជាគម្រោង អណ្តូងទឹកស្អាត និងបន្ទប់ទឹកអនាម័យ មូលនិធិ កំពង់ដេវ៉ា បន្តអនុវត្តបេសកកម្មរបស់ខ្លួនក្នុង ការជំរុញការអភិវឌ្ឍប្រកបដោយនិរន្តរភាព ការទទួលខុសត្រូវចំពោះបរិស្ថាន និងការចូលរួមប្រកបដោយអត្ថន័យ ជាមួយសហគមន៍។ គម្រោងនេះឆ្លុះបញ្ចាំងពីជំនឿរបស់ក្រុមហ៊ុនថា ការរីកចម្រើនប្រកបដោយទំនួលខុសត្រូវ មិនត្រឹមតែសម្រេចបានតាមរយៈភាពជោគជ័យ ក្នុងអាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏តាមរយៈការវិនិយោគដែលជួយលើកកម្ពស់គុណភាពជីវិត និងបង្កើតការផ្លាស់ប្តូរជាវិជ្ជមាន និងយូរអង្វែងសម្រាប់មនុស្សជំនាន់ក្រោយផងដែរ ។

មូនិធិកំពង់ដេវ៉ា គឺផ្នែកការងារទំនួលខុសត្រូវសង្គម របស់ មជ្ឈមណ្ឌលកំសាន្តសំបូរបែបកំពង់ដេវ៉ា។ មូលនិធិនេះអនុវត្តតាមក្របខណ្ឌ Panca Krida (សសរស្តម្ភទាំងប្រាំ) ដែលជាសសរស្តម្ភយុទ្ធសាស្ត្រចម្បងចំនួនប្រាំសម្រាប់ការអនុវត្តសកម្មភាព។ គោលបំណងរបស់វាគឺភ្ជាប់ភាពជោគជ័យក្នុងអាជីវកម្មជាមួយការងារទំនួលខុសត្រូវសង្គម ដើម្បីធានាថា រាល់ការសម្រេចចិត្តទាំងអស់ គាំទ្រដល់គោលដៅរួមតែមួយ គឺការបង្កើតសុភមង្គលសម្រាប់ភ្ញៀវ បុគ្គលិក ម្ចាស់អាជីវកម្ម និងសហគមន៍មូលដ្ឋាន។
កំពង់ដេវ៉ារីហ្សត សីហនុ គឺជាគោលដៅទេសចរណ៍ និងបដិសណ្ឋារកិច្ចបែបរួមបញ្ចូលគ្នា ដែលផ្តល់ជូននូវសេវាកម្មស្នាក់នៅប្រណីត ការកម្សាន្ត ការសម្រាកលំហែកាយ និងបទពិសោធន៍អាជីវកម្ម នៅក្នុងបរិយាកាសឆ្នេរសមុទ្រដ៏សម្បូរបែប និងទំនើប។ គម្រោងនេះត្រូវបានរៀបចំឡើងជាប្រព័ន្ធអេកូឡូស៊ីដ៏សមស្របមួយ ដែលរួមបញ្ចូលសេវាកម្មបដិសណ្ឋារកិច្ច និងរបៀបរស់នៅផ្សេងៗ ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍក្រុងព្រះសីហនុឱ្យក្លាយជាគោលដៅអន្តរជាតិថ្មីមួយរបស់កម្ពុជា។

ស្ថិតនៅទីតាំងយុទ្ធសាស្ត្រក្នុងក្រុងព្រះសីហនុ កំពង់ដេវ៉ារីហ្សត ផ្តល់ជូននូវបណ្តុំសេវាកម្មបដិសណ្ឋារកិច្ច និងរបៀបរស់នៅចម្រុះ ដែលបំពេញតម្រូវការទាំងភ្ញៀវទេសចរ និងអ្នកធ្វើដំណើរផ្នែកអាជីវកម្ម។ គោលដៅរួមបញ្ចូលនេះមានដូចជា Arjuna Solitaire Hotel, Herloom Hotel and Residence, និង Khayangan Beach Club។ គម្រោងដែលនឹងដំណើរការនាពេលខាងមុខរួមមាន Bima Hotel and Convention, Shopping Gallery ដែលបានជ្រើសរើសយ៉ាងផ្ចិតផ្ចង់, Nirvana Executive Club សម្រាប់សមាជិកឯកជន, Theme Park សម្រាប់ការកម្សាន្តគ្រួសារ និង Kompong Dewa Arena ដែលត្រូវបានរៀបចំសម្រាប់កីឡដ្ឋានបាល់ទាត់ និងសកម្មភាពកីឡាប្រយុទ្ធចម្រុះ (MMA)៕

To Top