ព័ត៌មានជាតិ

រដ្ឋមន្ដ្រី ប៉េង ពោធិ៍នា ដឹកនាំកិច្ចប្រជុំពិនិត្យលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ស្ថិតនៅក្រុងអរិយក្សត្រ

ភ្នំពេញ ៖ នៅថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៦ លោក ប៉េង ពោធិ៍នា រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសិក្សា និងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ តភ្ជាប់ពីតំបន់អភិវឌ្ឍន៍ទីក្រុងរណបមេគង្គឃី ស្ថិតនៅភូមិសាស្ត្រក្រុងអរិយក្សត្រ ខេត្តកណ្ដាល។

ដោយមានការអញ្ជើញចូលពី ថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុនធីភី ម៉ូរ៉ាល់ គ្រុប ឯ.ក និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា(OCIC) និងមន្ត្រីពាក់ព័ន្ធ។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងពិភាក្សា លើគម្រោងសិក្សា ការឌីហ្សាញប្លង់បច្ចេកទេស និងការងារពាក់ព័ន្ធ នៃគម្រោងស្ពានឆ្លងកាត់ទន្លេមេគង្គកោះនរា-មេគង្គឃី និងផ្លូវតភ្ជាប់ពីស្ពានកោះនរាទៅកាន់ផ្លូវជាតិលេខ១៕

To Top