អគ្គិសនីកម្ពុជា ជូនដំណឹងពីការពន្យារពេល បើកឯកសារដេញថ្លៃ ដោយប្រកួតប្រជែងជាសាធារណៈ ក្នុងគម្រោងផ្គត់ផ្គង់ រថយន្តស្ទូចចំណុះ ១០តោន (ថ្មី) ចំនួន ០២ គ្រឿង ជូន អគ្គិសនីកំពង់ស្ពឺ និង នាយកដ្ឋានលទ្ធកម្ម (ផែនការឆ្នាំ២០២៦)
យោង ៖ – សេចក្តីជូនដំណឹងលេខៈ ១៤៩៥ PC.អក ចុះថ្ងៃទី ២៧ ខែ មេសា ឆ្នាំ២០២៦ របស់គណៈកម្មាធិការលទ្ធកម្ម ។ ភាពចាំបាច់របស់អគ្គិសនីកម្ពុជា ។
អគ្គិសនីកម្ពុជា សូមជូនដំណឹងដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ទាំង អស់ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា និងបានទិញឯកសារដេញថ្លៃ ក្នុងគម្រោងផ្គត់ផ្គង់រថយន្តស្ទូច ចំណុះ ១០តោន (ថ្មី) ចំនួន ០២ គ្រឿង ជូន អគ្គិសនីកំពង់ស្ពឺ និង នាយកដ្ឋានលទ្ធកម្ម (ផែនការឆ្នាំ២០២៦) ដែលនឹងត្រូវបើកឯកសារ ដេញថ្លៃនៅថ្ងៃទី ០៤ ខែ មិថុនា ឆ្នាំ ២០២៦ ឱ្យបានជ្រាបថា ៖ ផ្អែកតាមភាពចាំបាច់របស់ អគ្គិសនីកម្ពុជា ពិនិត្យ និង សិក្សាលើលក្ខណៈបច្ចេកទេសឡើងវិញ និងរៀបចំជូនដំណឹងសារជាថ្មីនាពេលក្រោយ ។
អគ្គិសនីកម្ពុជាសម្រេចពន្យារពេលបើកឯកសារដេញថ្លៃក្នុងគម្រោងនេះ ដើម្បីឲ្យក្រុមការងារបច្ចេកទេស
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមលោក-លោកស្រី ជ្រាបជាព័ត៌មានតាមការគួរ៕

