ព័ត៌មានជាតិ

អគ្គិសនីកម្ពុជា នឹងដាក់ឱ្យពិគ្រោះថ្លៃ ការងារបង្វែរសៀគ្វីខ្សែបញ្ជូន 115kV (បាត់ដំបង CPG- អន្លង់រុន) នៅអនុស្ថានីយអគ្គិសនីបាត់ដំបង CPG ពី Line Bay 175 ទៅ Line Bay ថ្មី ជូននាយកដ្ឋានបញ្ជូនអគ្គិសនី (ក្រៅផែនការឆ្នាំ 2026)

ភ្នំពេញ ៖ អគ្គិសនីកម្ពុជា សូមជូនដំណឹង ដល់បណ្តាក្រុមហ៊ុន/សហគ្រាស (គិតទាំងសហគ្រាសឯកត្តបុគ្គល) ដែលបាន ចុះបញ្ជីត្រឹមត្រូវ ក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យបានជ្រាបថា អគ្គិសនីកម្ពុជានឹងដាក់ឱ្យពិគ្រោះថ្លៃ ជាសាធារណៈ ដើម្បី ជ្រើសរើស អ្នកទទួលការងារស្តីពី ការងារបង្វែរសៀគ្វីខ្សែបញ្ជូន 115kV (បាត់ដំបង CPG- អន្លង់រុន) នៅអនុស្ថានីយ អគ្គិសនីបាត់ដំបង CPG ពី Line Bay 175 ទៅ Line Bay ថ្មី ជូននាយកដ្ឋានបញ្ជូនអគ្គិសនី (ក្រៅផែនការឆ្នាំ 2026) ។

អគ្គិសនីកម្ពុជាបានរៀបចំឯកសារ សម្រាប់ ក្រុមហ៊ុន/សហគ្រាសបំពេញដើម្បីចូលរួមពិគ្រោះថ្លៃ ។ ឯកសារ ពិគ្រោះថ្លៃមានដាក់លក់នៅអង្គភាព លទ្ធកម្មដែលមានអាសយដ្ឋាន៖ ផ្លូវព្រះយុគន្ធរ សង្កាត់វត្តភ្នំ ខ័ណ្ឌដូនពេញ រាជធានីភ្នំពេញចាប់ពីថ្ងៃទី 09 ខែ មិថុនា ឆ្នាំ 2026 តទៅរៀងរាល់ម៉ោងធ្វើការ (ទូរស័ព្ទទំនាក់ទំនង៖ 092 65 23 57 និង Website: www.edc.com.kh)

ឯកសារពិគ្រោះថ្លៃដែលបានបំពេញរួចត្រូវប្រគល់ជូនអង្គភាពលទ្ធកម្មយ៉ាងយូរបំផុតត្រឹម ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ 2026 វេលាម៉ោង 11:00 នាទី ។

ការបើកសំណើពិគ្រោះថ្លៃនឹងប្រព្រឹត្តទៅនៅអង្គភាពលទ្ធកម្ម តាមអាសយដ្ឋានខាងលើ ថ្ងៃទី 24 ខែ មិថុនា ឆ្នាំ 2026 វេលាម៉ោង 15:05 នាទី ។

ក្រុមហ៊ុន/សហគ្រាស ដែលមានសម្ព័ន្ធភាពជាមួយគ្នា ឬ មានប្រភពតែមួយអាចដាក់សំណើពិគ្រោះថ្លៃបាន តែមួយគត់។

ក្រុមហ៊ុន/សហគ្រាស ដែលមានបំណងចូលរួមពិគ្រោះថ្លៃ សូមអញ្ជើញទាក់ទងជាមួយអង្គភាពលទ្ធកម្ម ដើម្បីទិញឯកសារពិគ្រោះថ្លៃ និងសាកសួរព័ត៌មានដែលទាក់ទងនឹងការពិគ្រោះថ្លៃនេះ។

To Top