អ្នកកាសែតអាមេរិកម្នាក់ ស្នើសុំលោក Putin ចូលសញ្ជាតិរុស្សី
បរទេស៖យោងតាមការចេញផ្សាយរបស់ RT អ្នកកាសែតអាមេរិកម្នាក់ដែលស្គាល់ឈ្មោះថា Christopher Helali បានស្នើសុំឱ្យប្រធានាធិបតីVladimir Putin ដើម្បីសុំចូលសញ្ជាតិរុស្ស៊ី ហើយនិយាយថា គាត់រំពឹងថា នឹងទទួលបានវាក្នុងរយៈពេលប៉ុន្មានខែទៀត។
លោកHelali ជាអ្នករាយការណ៍ស៊ើបអង្កេត និងជាលេខាធិការអន្តរជាតិនៃបក្សកុម្មុយនិស្តអាមេរិកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង St. Petersburg ក្នុងវេទិកាសេដ្ឋកិច្ចអន្តរជាតិ កាលពីថ្ងៃព្រហស្បតិ៍ថាគាត់បានផ្ញើលិខិតមួយចំនួន៤ទំព័រដែលបង្ហាញពីករណីរបស់គាត់សម្រាប់ការសុំចូលសញ្ជាតិនេះ។
លោកHelali បាននិយាយថា ៖ខ្ញុំបានបង្ហាញពីបំណងចង់ ទទួលបានសញ្ជាតិរុស្ស៊ីពិតមែន។ ដោយបន្ថែមថា សំបុត្រនោះពិពណ៌នា អំពីបំណងប្រាថ្នាចង់ក្លាយជាពលរដ្ឋ នៃសហព័ន្ធរុស្ស៊ី។ គាត់បានលើកឡើងពីការងាររបស់គាត់នៅ Donbas ការគាំទ្រសម្រាប់មិត្តភាពរុស្ស៊ី-អាមេរិក និងការចាប់អារម្មណ៍លើប្រវត្តិសាស្ត្រ វប្បធម៌ ភាសា និងប្រពៃណីរបស់ប្រទេសរុស្សីជាដើមផង។
ទោះបីជាយ៉ាងណាក្តីអ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov ក្រោយមកបាននិយាយថា វិមានក្រឹមឡាំងមិនទាន់បានឃើញលិខិតរបស់លោក Helali នៅឡើយទេ នៅពេលត្រូវបានសួរថាតើអ្នកកាសែតគួរតែរំពឹងថានឹងមានការឆ្លើយតបជាវិជ្ជមានដែរឬទេ៕
ប្រែសម្រួល៖ស៊ុនលី
