ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលគុយបា បដិសេធការអះអាងរបស់លោក Rubio ថាសហរដ្ឋអាមេរិកមិនបាន រារាំងការដឹកជញ្ជូនប្រេងចេញចូលប្រទេស

បរទេស៖ យោងតាមការចេញផ្សាយ របស់ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថាប្រទេសគុយបា កាលពីថ្ងៃសុក្របានច្រានចោលការកត់សម្គាល់ របស់រដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio ដែលថាទីក្រុងវ៉ាស៊ីនតោនមិនរារាំង ការដឹកជញ្ជូនប្រេងទៅកាន់កោះនេះទេ ដោយលើកឡើងពីវិធានការ របស់សហរដ្ឋអាមេរិកដែលដាក់ ទណ្ឌកម្មលើប្រទេសដែលផ្គត់ផ្គង់ប្រេងដល់គុយបា។

រដ្ឋមន្ត្រីការបរទេសគុយបាលោក Bruno Rodriguez បានសរសេរនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ថាលោក Rubio បានអះអាងម្តងហើយម្តងទៀតថា រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនរារាំងការដឹកជញ្ជូន ប្រេងទៅកាន់ប្រទេសគុយបានោះទេ។

លោក Rodriguez បានចង្អុលទៅបទបញ្ជាប្រតិបត្តិលេខ 14380 ដែលចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក Donald Trump កាលពីថ្ងៃទី២៩ខែមករា ដែលអនុញ្ញាតពន្ធដាក់ទណ្ឌកម្មលើការនាំចូលពីប្រទេស ដែលផ្គត់ផ្គង់ប្រេងដោយផ្ទាល់ ឬដោយប្រយោលដល់គុយបា។

យោងតាមលោក Rodriguez ប្រទេសណាដែលធ្វើពាណិជ្ជកម្មប្រេងជាមួយគុយបា ប្រឈមមុខនឹងការគំរាមកំហែងនៃការសងសឹក ពាណិជ្ជកម្មនៅក្នុងទីផ្សារសហរដ្ឋអាមេរិក។

តើ​នោះ​មិន​បាន​រារាំង​ការ​ចូល​ប្រេង ​ចូល​ប្រទេស​គុយបា​ទេ​ឬ? លោកRodriguez បានសរសេរដោយពណ៌នាអំពីវិធានការ នេះថាជាទម្រង់នៃការបង្ខិតបង្ខំ សេដ្ឋកិច្ចប្រឆាំងនឹងប្រទេសទីបី។

គួរឲ្យដឹងដែរថាប្រទេសគុយបាពឹងផ្អែកយ៉ាងខ្លាំង លើប្រេងឥន្ធនៈដែលនាំចូលដើម្បី បំពេញតម្រូវការក្នុងស្រុក។ យោងតាមតួលេខផ្លូវការ កោះនេះត្រូវការការដឹកជញ្ជូនឥន្ធនៈ ប្រហែលប្រាំបីក្នុងមួយខែ ដើម្បីដំណើរការជាធម្មតា។

To Top