ព័ត៌មានអន្តរជាតិ

Update: លោក Putin លើកឡើងថា គ្មានមូលហេតុណាដែលថា ការជួបគ្នាដោយផ្ទាល់ ជាមួយនឹងលោក Zelensky នឹងអាចបញ្ចប់សង្គ្រាមនោះទេ

បរទេស៖ទូរទស្សន៍​ BBC ចេញផ្សាយ នៅថ្ងៃនេះបានឲ្យដឹងថាប្រធានាធិបតីរុស្ស៊ី លោក Vladimir PUtin បាននិយាយថា លោកមិនឃើញចំណុចណាមួយ ក្នុងការជួបជាមួយ លោក Vladimir Zelensky ដោយផ្ទាល់បន្ទាប់ពីមេដឹកនាំអ៊ុយក្រែនបានស្នើសុំការចរចាទល់មុខគ្នា ជុំវិញការបញ្ចប់សង្រ្គាម រវាងប្រទេសទាំងពីរ ។

លោកZelensky បានផ្ញើលិខិតចំហរមួយកាលពីថ្ងៃព្រហស្បតិ៍ ដោយអំពាវនាវឱ្យមានការចរចា ដោយផ្ទាល់ជាមួយលោកPutinដោយសរសេរថាវា ជាកំហុសដ៏ធ្ងន់ក្នុងការរង់ចាំ” សម្រាប់សង្រ្គាមដែលបានចាប់ផ្តើមជាមួយនឹងការលុកលុយពេញ លេញរបស់រុស្ស៊ីលើអ៊ុយក្រែននៅឆ្នាំ២០២២ ដើម្បីក្លាយជាការយកចិត្តទុកដាក់ របស់សហរដ្ឋអាមេរិកម្តងទៀត ។

ប្រធានាធិបតី​អ៊ុយក្រែន ​ក៏​បាន​ស្នើ​ឱ្យ​មាន​បទ​ឈប់​បាញ់​ដែរ ខណៈ​ដែល​ការវាយប្រហារ​ប្រឆាំង ដោយពាក្យសំដីនិងពាក្យចំអក​ពេល​ខ្លះក៏នៅតែបន្តកើតឡើង នៅឡើយ ។

លោក Putin បានហៅកំណត់ត្រានោះថា «ជាសកម្មភាពឈ្លើយ» ហើយបានបដិសេធសំណើសុំជួបប្រជុំ ដោយបញ្ជាក់ជំហររបស់គាត់ថា ការចរចាសន្តិភាព គួរតែធ្វើមុនបទឈប់បាញ់ណាមួយ។

លោកបាននិយាយទៀត នៅពេលត្រូវបានសួរថាតើគាត់នឹងទទួលយកការផ្តល់ជូនរបស់ Zelensky នៅពេលនិយាយនៅឯវេទិកា សេដ្ឋកិច្ចប្រចាំឆ្នាំរបស់រុស្ស៊ី នៅទីក្រុង St Petersburg កាលពីថ្ងៃសុក្រថា “ខ្ញុំមិនឃើញចំណុចណាមួយទេដែលគួរតែធ្វើរឿងនេះនោះទេ” ។

យ៉ាងណាក្តីបន្ទាប់​ពី​បាន​ឮ​ការ​ឆ្លើយ​តប​របស់​លោក Putinហើយនោះ លោក Zelensky បាន​និយាយ​ថា រុស្ស៊ី កំពុង​ជ្រើសរើស​សង្រ្គាម​ម្ដង​ទៀត។

គាត់បានសរសេរនៅលើ Telegram ថា ៖គាត់គ្រាន់តែមិនចង់បញ្ចប់សង្រ្គាម។ ខ្ញុំគិតថាមនុស្សជាច្រើននៅលើពិភពលោកមានការខកចិត្តចំពោះចម្លើយនេះ៕

ប្រែសម្រួល៖ស៊ុនលី

To Top