ប្រធានាធិបតីលីបង់ រិះគន់ភាគីអ៊ីរ៉ង់ និងក្រុមហេបូឡា ជុំវិញបញ្ហាសង្គ្រាមនិង ជំហដើម្បីបទឈប់បាញ់
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញ ផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា ប្រធានាធិបតីលីបង់លោក Joseph Aounកាលពីថ្ងៃសុក្របានរិះគន់អ៊ីរ៉ង់ ចំពោះការប្រើលីបង់ជាបន្ទះសៀគ្វីក្នុងការចរចាជាមួយសហរដ្ឋអាមេរិក និងបានរិះគន់ប្រធានក្រុមហេបូឡា Hezbollah លោក Naim Qassem ដោយនិយាយថាប្រជាជនលីបង់នឿយហត់នឹងសង្គ្រាម និងសមនឹងទទួលបានសន្តិភាព។
លោក Aoun បានធ្វើការកត់ សម្គាល់នៅក្នុងបទសម្ភាសន៍មួយជាមួយប្រធានទូរទស្សន៍ CNN លោក Christiane Amanpour និងដែលត្រូវបានចេញផ្សាយ ដោយការិយាល័យប្រធានាធិបតីលីបង់កាលពីថ្ងៃសុក្រ។
កាលពីថ្ងៃព្រហស្បតិ៍ កងឆ្មាំបដិវត្តន៍អ៊ីស្លាមរបស់អ៊ីរ៉ង់ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លក្ខខណ្ឌចម្បងរបស់អ៊ីរ៉ង់សម្រាប់ការ ទទួលយកបទឈប់បាញ់ថ្ងៃទី៨ ខែមេសាជាមួយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល គឺជាបទឈប់បាញ់ដ៏ទូលំទូលាយ លើគ្រប់វិស័យ រួមទាំងប្រទេសលីបង់ផងដែរ។
លោក Aoun បាននិយាយនៅក្នុងបទសម្ភាសន៍ថា ៖នេះមិនមែនជាប្រទេសរបស់អ្នកទេ វាគឺជាប្រទេសរបស់យើង។លោក Aoun បាននិយាយនៅក្នុងបទសម្ភាសន៍ដោយកត់សម្គាល់ថាវាមិនអាចទទួលយកបានសម្រាប់មហាអំណាចក្នុងតំបន់ក្នុងការប្រើប្រាស់ប្រទេសលីបង់ដើម្បីលើកកម្ពស់ផលប្រយោជន៍របស់ពួកគេ ខណៈដែលជនស៊ីវិលលីបង់បន្តទទួលរងនូវផលវិបាកនៃជម្លោះតាមរយៈការស្លាប់ ការផ្លាស់ទីលំនៅ និងការបំផ្លិចបំផ្លាញ។
ប្រធានាធិបតីលីបង់បានសង្កត់ធ្ងន់ថា ការចរចានៅតែជាមធ្យោបាយតែមួយគត់ដើម្បីបញ្ចប់ជម្លោះរវាងលីបង់ និងអ៊ីស្រាអែល។ លោកបានកត់សម្គាល់ថារដ្ឋ និងរដ្ឋាភិបាលលីបង់ត្រូវតែដោះស្រាយបញ្ហាក្រុម Hezbollah ក្នុងស្រុកដោយដោះស្រាយបញ្ហាឫសគល់នៅពីក្រោយវត្តមានប្រដាប់អាវុធរបស់ក្រុម រួមទាំងការដកខ្លួនរបស់អ៊ីស្រាអែលចេញពីទឹកដីលីបង់ និងការបញ្ចប់ជម្លោះផង៕
ប្រែសម្រួល៖ស៊ុនលី
