ដំណឹងមរណភាព លោកស្រី ឈន មួយហៀង ត្រូវជាម្តាយក្មេករបស់ លោកមេធាវី គួយ ធុនណា បានទទួលមរណភាព ក្នុងជន្មាយុ ៧២ឆ្នាំ
យើងខ្ញុំទាំងអស់គ្នាជាកូន កូនប្រសារ និងចៅៗ ចៅទូត មានទុក្ខជាទម្ងន់ និងយ៉ាងក្រៀមក្រំ ជាទីបំផុត ដោយលោកស្រី ឈន មួយហៀង បានទទួលមរណភាពកាលពីព្រឹក ថ្ងៃចន្ទ ទី០៨ ខែមិថុនា ឆ្នាំ២០២៦ នេះ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-សូវៀត ក្នុងជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ។

បច្ចុប្បន្ន សពរបស់លោកស្រី ត្រូវបានក្រុមគ្រួសាររៀបចំពិធីបុណ្យ តាមប្រពៃណីព្រះពុទ្ធសាសនា នៅទីរួមខេត្តស្វាយរៀង គេហដ្ឋានរបស់លោកវេជ្ជបណ្ឌិត គុជ ស៊ីថា ៕
