ព័ត៌មានអន្តរជាតិ

មេដឹកនាំកូរ៉េខាងជើង និងចិន ព្រមព្រៀងគ្នាជំរុញទំនាក់ទំនង នៅក្នុងកិច្ចប្រជុំកំពូល នៅក្នុងទីក្រុងព្យុងយ៉ាង 

បរទេស៖ មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន និងលោក ស៊ី ជីនពីង ប្រធានាធិបតីចិន បានចូលរួមកិច្ចប្រជុំកំពូលមួយកាលពីថ្ងៃចន្ទ នៅទីក្រុងព្យុងយ៉ាង ហើយបានព្រមព្រៀងគ្នាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ នេះបើយោងតាមការចុះផ្សាយរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA  នៅថ្ងៃអង្គារ។
 
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦ថា សារព័ត៌មាន KCNA បានផ្សាយថា មេដឹកនាំទាំងពីរបានព្រមព្រៀងគ្នាក្នុងការអភិវឌ្ឍទំនាក់ទំនងទ្វេភាគីទៅជាជំពូកថ្មីមួយ។
 
យោងតាម ​​KCNA បានឱ្យដឹងថា លោក គីម បានប្រាប់លោក ស៊ី ថា លោកនឹងគាំទ្រយ៉ាងពេញទំហឹងចំពោះ «គោលការណ៍ចិនតែមួយ» ដែលទីក្រុងប៉េកាំងចាត់ទុកថា ភាគីទាំងពីរ នៃច្រកសមុទ្រតៃវ៉ាន់ជាកម្មសិទ្ធិរបស់ប្រទេសតែមួយ ដោយមិនគិតពីស្ថានភាពអន្តរជាតិ ផ្លាស់ប្តូរយ៉ាងណានោះទេ។
 
យោងតាម ​​KCNA បានឱ្យដឹងថា លោក ស៊ី ដែលបានធ្វើដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសកូរ៉េខាងជើងក្នុងរយៈពេលប្រាំពីរឆ្នាំនេះ បានប្រាប់លោក គីម ថា លោកនឹងប្រើប្រាស់ដំណើរទស្សនកិច្ច របស់លោកជាឱកាសមួយដើម្បីសម្រេចបានវឌ្ឍនភាព គួរឱ្យកត់សម្គាល់ក្នុងទំនាក់ទំនងទ្វេភាគី។
 
យោងតាម ​​KCNA , មេដឹកនាំទាំងពីរក៏បានព្រមព្រៀងគ្នាក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រតាមរយៈដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ផងដែរ។
 

To Top