រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ប្រព័ន្ធគ្រប់គ្រងព្រំដែនកម្ពុជា-ជំនាន់ទី២»
សៀមរាប ៖ លោកឧបនាយករដ្ឋមន្ដ្រី ស សុខា រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិបតី ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ ប្រព័ន្ធគ្រប់គ្រងព្រំដែន កម្ពុជា-ជំនាន់ទី២ Cambodia Border Management System-2 (CBMS-2) និងមុខងារឌីជីថលអន្តោប្រវេសន៍មួយចំនួនទៀត ប្រព័ន្ធគ្រប់គ្រងអ្នកដំណើរ និង ច្រកទ្វារឆ្លាតវៃ (Smart Gate) មុខងារ e-Daparture- មុខងារ Contactless-Daparture- ការតភ្ជាប់សេវាវិស័យឯកជន ជាមួយប្រព័ន្ធ Cambodia e-Arrival នៅអាកាសយានដ្ឋានអន្តរជាតិ សៀមរាបអង្គរ នារសៀលថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៦៕






