ព័ត៌មានអន្តរជាតិ

ឧទ្ធម្ភាគចក្រចម្បាំង Apache របស់អាមេរិក ធ្លាក់នៅក្នុងច្រកសមុទ្រ ហ័រមូស 

បរទេស៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយនៅថ្ងៃអង្គារថា អ្នកបើកយន្តហោះអាមេរិកពីរនាក់ «មិនមានបញ្ហាអ្វីនោះទេ» បន្ទាប់ពីឧទ្ធម្ភាគចក្ររបស់ពួកគេ បានធ្លាក់នៅជិតច្រកសមុទ្រហ័រមូស ក្រោយពីមានរបាយការណ៍មួយថា ក្រុមនាវិកឧទ្ធម្ភាគចក្រ ចម្បាំង Apache ត្រូវបានជួយសង្គ្រោះបន្ទាប់ ពីធ្លាក់នៅជិតផ្លូវទឹក ដែលគ្រប់គ្រងដោយអ៊ីរ៉ង់។
 
យោងតាមសារព័ត៌មាន រ៉យទ័រ ចេញផ្សាយនៅថ្ងៃទី៩​ ខែមិថុនា ឆ្នាំ២០២៦ថា របាយការណ៍របស់កាសែត New York Times បានឱ្យដឹងថា គេមិនច្បាស់ភ្លាមៗទេថាតើឧទ្ធម្ភាគចក្រ Apache ត្រូវបានបាញ់ទម្លាក់ដោយការបាញ់របស់អ៊ីរ៉ង់ , ឬក៏ជួបប្រទះនឹងបញ្ហាមេកានិច ឬជួបប្រទះបញ្ហាផ្សេងទៀតឬអត់។
 
ចំណែកសេតវិមាន ក្រសួងការបរទេសអាមេរិក និងបញ្ជាការកណ្តាលអាមេរិក មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយនោះទេ។ នៅពេលសួរថាតើលោកដឹងទេថា អ្វីដែលបានធ្វើឱ្យឧទ្ធម្ភាគចក្រធ្លាក់, លោក ដូណាល់ ត្រាំ បាននិយាយថា របាយការណ៍មួយនឹងត្រូវចេញផ្សាយ នៅពេលក្រោយនៅថ្ងៃអង្គារ។
 ប្រែសម្រួលៈ ណៃ តុលា

To Top