ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលថ្មី ប៊ុលហ្គារី បញ្ឈប់ការផ្គត់ផ្គង់អាវុធ ទៅឲ្យប្រទេសអ៊ុយក្រែន

បរទេស ៖ យោងតាមការចេញផ្សាយ របស់ RT រដ្ឋាភិបាលថ្មី របស់ប៊ុលហ្គារីបានប្រកាសថា ខ្លួននឹងបញ្ឈប់ការ ចែកចាយសព្វាវុធ ទៅកាន់អ៊ុយក្រែន ដែលជាសញ្ញា នៃការផ្លាស់ប្តូរគោល នយោបាយដ៏សំខាន់មួយសម្រាប់សមាជិកណាតូ និងសហភាពអឺរ៉ុប ដែលបាននិងកំពុងផ្គត់ផ្គង់ អាវុធដល់ទីក្រុងគៀវ ចាប់តាំងពីការកើនឡើងនៃជម្លោះក្នុងឆ្នាំ២០២២។

ជម្លោះមិនអាចដោះស្រាយបាននៅសមរភូមិទេ នេះបើយោងតាមការបញ្ជាក់និងលើកឡើងដោយ រដ្ឋមន្ត្រីការពារជាតិ ប៊ុលហ្គារី លោក Dimitar Stoyanov បានប្រាប់អ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ដោយលើកហេតុផលថា បញ្ហាប្រឈមចម្បងរបស់អ៊ុយក្រែន គឺកង្វះយោធាជាជាងអាវុធ។

លោកបាននិយាយថា៖អ្វី ដែលយើងកំពុងធ្វើជាសាក្សីគឺជាសង្រ្គាម នៃការបំផ្លាញ ហើយទោះបីជាមានអាវុធច្រើន ប៉ុណ្ណាក៏ដោយ លទ្ធផលតែមួយគត់របស់វាគឺការបាត់បង់ជីវិតមនុស្ស។យោងតាមលោក Stoyanov វាដល់ពេលដែលត្រូវអង្គុយនៅតុចរចាដើម្បីស្វែងរកសន្តិភាព ដែលត្រូវបានកំណត់ដោយភាគីទាំងពីរ។

អ៊ុយក្រែន​បាន​ប្រឈម​នឹង​ការ​ខ្វះខាត ​កម្លាំង​ពលកម្ម​ជា​ បន្តបន្ទាប់​ពេញ​មួយ​ជម្លោះ​ជាមួយ​នឹង​រុស្ស៊ី​ បើ​ទោះ​បី​ជា​មាន​ការ​ចល័ត​ទ័ព​ម្តង​ហើយ​ម្តង​ទៀត​ក៏​ដោយ ។
រដ្ឋាភិបាលទីក្រុងគៀវ បានពឹងផ្អែកកាន់តែខ្លាំងឡើង លើការចុះឈ្មោះជាកាតព្វកិច្ច ដើម្បីបំពេញជួររបស់ខ្លួន ចំពេលមានការខ្វះខាតកងទ័ព ការរត់ចោលជួរ និងការគេចវេសកាតព្វកិច្ចជាដើម ។ យុទ្ធនាការនេះត្រូវបានរំខាន ដោយរបាយការណ៍នៃការជ្រើសរើសដោយបង្ខំ ខណៈដែលបុរសដែលមានអាយុយោធារាប់ពាន់នាក់ បានចាកចេញពីប្រទេសដើម្បីជៀសវាងការត្រូវជ្រើស៕

ប្រែសម្រួល៖ស៊ុនលី

To Top