លោក Trump ប្តេជ្ញាចិត្តសងសឹងជុំវិញ ការវាយប្រហារដោយអ៊ីរ៉ង់ ទំលាក់ឧទ្ធម្ភាគចក្រ មួយគ្រឿងរបស់អាមេរិក
បរទេស៖យោងតាមការចេញផ្សាយរបស់ RT ប្រទេសអ៊ីរ៉ង់ បានបាញ់ទម្លាក់ឧទ្ធម្ភាគចក្រប្រយុទ្ធប្រភេទ AH-64 Apache របស់អាមេរិកនៅលើច្រកសមុទ្រ Hormuz ប្រធានាធិបតី អាមេរិក Donald Trump បានអះអាងដោយសន្យាថា នឹងសងសឹកចំពោះឧប្បត្តិហេតុ នេះគឺជាកិច្ចការងារចាំបាច់ ។
កាលពីព្រឹកថ្ងៃអង្គារ ទីបញ្ជាការកណ្តាល របស់សហរដ្ឋអាមេរិកបាននិយាយថា ឧទ្ធម្ភាគចក្រ បានធ្លាក់ នៅឯឆ្នេរសមុទ្រនៃប្រទេសអូម៉ង់ ខណៈដែល កំពុងល្បាតដែនទឹកក្នុងតំបន់”។ យោធាមិនបានប្រាប់ពីមូលហេតុនៃការបំផ្លិចបំផ្លាញយន្តហោះនោះទេ ដោយគ្រាន់តែបញ្ជាក់ថា ពីឡុតពីរនាក់ត្រូវបានគេជួយសង្គ្រោះប្រហែលពីរម៉ោងក្រោយមក ហើយឧប្បត្តិហេតុនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។
រហូតមកដល់ពេលនេះ អ៊ីរ៉ង់ បានរក្សាភាពស្ងៀមស្ងាត់ បើទោះបីជាមានគោលនយោបាយ ជាក់ស្តែងរបស់ខ្លួនក្នុងការផ្សព្វផ្សាយ ជាសាធារណៈយ៉ាងទូលំទូលាយពីការ ស្ទាក់ចាប់យន្តហោះដែលល្មើសព្រំដែន និងហោះចូលម្តងហើយម្តងទៀតជាមួយយោធា អាមេរិក ចំពេលមានបទឈប់បាញ់ដ៏រង្គោះរង្គើក៏ដោយ។
ទោះជាយ៉ាងណាក៏ដោយ លោក Trump បានចោទប្រកាន់យ៉ាងម៉ឺងម៉ាត់ ចំពោះការបំផ្លាញឧទ្ធម្ភាគចក្រ ទៅលើរដ្ឋាភិបាលទីក្រុង Tehran ទាំងស្រុងដោយសន្យាថានឹងសងសឹក។
លោក Trump បានសរសេរនៅលើវេទិកា TruthSocial របស់គាត់ថា ៖ មានអ្នកបើកយន្តហោះពីរនាក់ដែលពាក់ព័ន្ធ ទាំងមានសុវត្ថិភាព និងមិនមាន របួសឡើយ។ យ៉ាងណាក៏ដោយ សហរដ្ឋអាមេរិកត្រូវតែឆ្លើយតប ទៅនឹងការវាយប្រហារនេះដោយចាំបាច់បំផុត៕
ប្រែសម្រួល៖ស៊ុនលី
