ព័ត៌មានអន្តរជាតិ

ឥណ្ឌាដាក់ពង្រាយក្បាល គ្រាប់នុយក្លេអ៊ែរ ជាលើកដំបូង តាមគោលដៅនានា

បរទេស៖យោងតាមការចេញផ្សយារបស់ RT យោងតាមរបាយការណ៍ របស់វិទ្យាស្ថានស្រាវជ្រាវសន្តិភាពអន្តរជាតិ Stockholm (SIPRI) បានឱ្យដឹងថា ប្រទេសឥណ្ឌាបានដាក់ពង្រាយក្បាល គ្រាប់នុយក្លេអ៊ែរជាលើកដំបូង ដែលបង្ហាញពីការផ្លាស់ប្តូរទីតាំងយោធា របស់ទីក្រុងញូវដែលី ។

នៅក្នុងរបាយការណ៍ ប្រចាំឆ្នាំរបស់ខ្លួន SIPRI Yearbook 2026 ស្ថាប័នគិតបានរាយការណ៍ថា ប្រទេសឥណ្ឌាត្រូវ បានគេប៉ាន់ប្រមាណថាមានការកើនឡើង នៃឃ្លាំងអាវុធនុយក្លេអ៊ែរ ប្រហែល១៩០គ្រាប់ គិតត្រឹមខែមករា ឆ្នាំ ២០២៦ ពោលគឺកើនឡើងពី១៨០គ្រាប់ ឆ្នាំមុន។

របាយការណ៍បានស្នើថា ការអភិវឌ្ឍន៍នេះ គឺជាការផ្លាស់ប្តូរ ពីការសន្មត់ទុកជាយូរមកថា ឥណ្ឌារក្សាទុកក្បាល គ្រាប់នុយក្លេអ៊ែរ របស់ខ្លួនដាច់ដោយឡែកពីឧបករណ៍បាញ់បង្ហោះរបស់ខ្លួនក្នុងអំឡុងពេលសន្តិភាព។

SIPRI បានកត់សម្គាល់ថា សព្វាវុធទាំងនេះត្រូវបានប្រគល់ឱ្យទៅឱ្យយន្តហោះចម្បាំងនុយក្លេអ៊ែរចំនួនបីគ្រឿង ទីតាំងបាញ់មីស៊ីលនៅលើដី និងនាវាមុជទឹកដើរដោយថាមពលនុយក្លេអ៊ែរ (SSBNs)ផង។

SIPRI ក៏​បាន​កត់​សម្គាល់​ដែរ​ថា ក្បាល​គ្រាប់​បន្ថែម​ទៀត​ ត្រូវ​បាន​គេ​គិត​ថា ​នឹង​ផលិត​សម្រាប់​មីស៊ីល​បន្ថែម។ គិតត្រឹមខែមករាកន្លងមកនេះ ប្រទេសឥណ្ឌាប្រហែល ជាបានចាប់ផ្តើមដាក់ពង្រាយក្បាលគ្រាប់ នុយក្លេអ៊ែរ មួយចំនួនតូចនៅលើកងកម្លាំង របស់ខ្លួនចាប់តាំង ពីនាវាចម្បាំង នាវាមុជទឹកមីស៊ីលបាញ់ឆ្លងទ្វីបរួចទៅហើយ៕

ប្រែសម្រួល៖ស៊ុនលី

To Top