ព័ត៌មានអន្តរជាតិ

ប្រទេសចិនត្រូវ​បាន​រំពឹង​ថា​ នឹង​ក្លាយ​ជា​អង្គភាព​សេ​​ដ្ឋ​កិច្ច ​ទេសចរណ៍ធំបំផុត លើ​ពិភពលោក នៅឆ្នាំ២០៣០

ការមកដល់ នៃ”យុគសម័យលើកលែង​ទិដ្ឋាការ” បានផ្តល់​ភាព​រលូន ​ដល់​ការផ្តល់​ផល​ប្រយោជន៍​ដល់​គ្នា​ទៅវិញទៅមក រវាងប្រទេសចិននិងពិភពលោក។ វានឹង​កាន់​តែងាយ​ស្រួ​ល​ សម្រាប់ប្រជាជនចិន ក្នុងការធ្វើដំណើរទៅក្រៅប្រទេស ហើយ​ជនបរទេស​ក៏​កាន់​តែ​ងាយ​​ស្រួល​ក្នុងការទស្សនា​យ៉ាង​ស៊ី​ជម្រៅ​នៅ​តំបន់ផ្សេងៗនៃប្រទេសចិនដែរ ដើម្បី​ទទួល​អារ​ម្មណ៍ ​ដោយផ្ទាល់​ពី​ភាពរស់រវើកនៃទឹកដីចិន​ ក៏​ដូចជា​ភាពកក់ក្តៅ​ និងមេត្រី​ភាព​របស់​ប្រជា​ជន​ចិន ឆ្លង​តាមរយៈការបង្កើន ការយល់ ដឹងគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ ពួកគេ​រួម​គ្នា​រៀបរាប់រឿងរ៉ាវ អំពីការ​ជួយសម្រេច​គោលដៅ​​គ្នា​ទៅវិញទៅមក រវាងប្រទេស​ចិន និង​ ពិភព​លោក និង​រួមគ្នា​សរ​សេរជំពូកដ៏ល្អ​បវរ​បន្ថែមទៀតនៃការយល់ដឹង​គ្នានិងភាពស្និទ្ធ​ស្នា​ល​រវាងប្រជាជន ចិន​និងប្រទេសដទៃទៀត នៅក្នុងយុគសម័យថ្មី ៕

To Top