ព័ត៌មានអន្តរជាតិ

ពលរដ្ឋប្រមាណ ៥ពាន់នាក់ នាំគ្នាធ្វើបាតុកម្ម នៅក្រុងហ្សឺណែវ ដោយរិះគន់ចំៗ ទៅលើអំពើហិង្សា និងការប្រកាន់ពូជសាសន៍និយម

ហ្សឺណែវ៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ថា ពលរដ្ឋប្រមាណ៥.០០០នាក់ បានចូលរួមធ្វើបាតុកម្មមួយ ដោយរិះគន់ទៅលើ ការប្រើអំពើហិង្សារបស់ប៉ូលិស និងការប្រកាន់សាសន៍និយម នៅក្រុង ហ្សឺណែវ កាលពីថ្ងៃអង្គារម្សិលមិញនេះ ។ ការធ្វើនេះ បានធ្វើឡើងចំពេល មានពិធីបុណ្យសព របស់លោក George Floyd ដែលជាជនជាតិ អាមេរិកាំងស្បែកខ្មៅ ដែលបានស្លាប់ កាលពីថ្ងៃទី២៥ ខែឧសភាកន្លងទៅនេះ នៅក្នុងកណ្តាប់ដៃប៉ូលិស ដោយមន្ត្រីប៉ូលិសម្នាក់ បានយកជង្គង់សង្កត់ក របស់លោក Floyd ផ្ទប់នៅនឹងដី រហូតដល់ជិត៩នាទី ។

ក្រុមបាតុករ បានធ្វើព្យុហយាត្រា នៅតាមការបែងចែកជាក្រុមៗ ដោយប្រើកាយវិកា បញ្ឈប់ការប្រើជង្គង់ ។ ពួកគេបានកាន់បដា និងផ្ទាំងរូបភាព ដែលមានសរសេរពាក្យស្លោក ដាក់ថា “ជនជាតិស្បែកខ្មៅរស់ នៅប្រឈមនឹងបញ្ហា” “ស្ងៀមស្ងាត់ ស្មើនឹងរួមដឺប្រព្រឹត្តបទល្មើស” “គ្មានយុត្តិធម ហើយគ្មានសន្តិភាព” “ការប្រយុទ្ធរបស់ខ្ញុំ គឺជាការប្រយុទ្ធរបស់អ្នក” “ការប្រកាន់ពូជសាសន៍និយយម គឺរោគឆ្លងសកល” ហើយ “ភាពស្ងៀមស្ងាត់ គឺជាទស្សនៈមួយ ដែលមិននៅឋិតថេរឡើយ” ។

នៅខាងមុខនៃការធ្វើព្យុហយាត្រា មានបដា ដែលបានសរសេរថា “ខ្ញុំមិនអាចដកដង្ហើមបានទេ” ។

អ្នកតវ៉ាម្នាក់បានប្រាប់ដល់ស៊ិនហួ ថា “ពួកយើងកំពុងដើរទាំងអស់គ្នា ដើម្បីឲ្យពិភពលោកបានល្អប្រសើរ ដែលមិនមានកន្លែងណាមួយ មិនមានវិសមភាពជាតិសាសន៍ឡើយ” ៕ ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top