ព័ត៌មានជាតិ

រកឃើញ ឃ្លាំងស្តុកសាច់បង្កក មួយកន្លែង នៅខណ្ឌកំបូល គ្មានឯកសារបញ្ជាក់ ពីប្រភពនាំចូលច្បាស់លាស់

ភ្នំពេញ៖ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌកំបូល បានសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ ចុះត្រួតពិនិត្យទីតាំងឃ្លាំងស្តុកសាច់បង្កក មួយកន្លែង ស្ថិតក្នុងភូមិតាពូង សង្កាត់ស្នោរ ខណ្ឌកំបូល រាជធានីភ្នំពេញ។ 

ក្នុងការចុះត្រួតពិនិត្យនេះ ក្រុមការងារបានរកឃើញសាច់បង្កកមួយចំនួន ដែលមិនមានឯកសារបញ្ជាក់ ពីប្រភពនាំចូលច្បាស់លាស់ និងបានសម្រេចបិទឃ្លុំបេទូបង្កក ជាបណ្តោះអាសន្ន រង់ចាំម្ចាស់ទីតាំងយកឯកសារ ពាក់ព័ន្ធទៅបំភ្លឺ នៅអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ នៃក្រសួងពាណិជ្ជកម្ម ក្នុងរយៈពេល១សប្តាហ៍។

To Top