បំពង់បង្ហូរប្រេង Nord Stream នឹងត្រូវចំណាយពេលដល់ទៅ ៣ឆ្នាំដើម្បីជួសជុលឡើងវិញ
បរទេស៖យោងតាមការចេញភ្សយារបស់ RT ការជួសជុលបំពង់បង្ហូរឧស្ម័ន Nord Stream នឹងចំណាយពេល៣៦ខែ ការផ្តល់មូលនិធិអាចត្រូវបានធានា ហើយមិនមានការពន្យារពេលណា មួយត្រូវបានជួបប្រទះនោះទេ។
ការព្យាករណ៍នេះបើយោងតាមរបាយការណ៍បច្ចេកទេស ដែលបានដាក់ជូនតុលាការជាន់ខ្ពស់នៅទីក្រុងឡុងដ៍។
របាយការណ៍នេះត្រូវបានចាត់ចែង ដោយតុលាការ ដែលបច្ចុប្បន្នកំពុងថ្លឹងថ្លែងជម្លោះ ធានារ៉ាប់រងរវាងប្រតិបត្តិករនៃបំពង់ បង្ហូរប្រេង Nord Stream AG និងក្រុមហ៊ុនធានារ៉ាប់រង Lloyd និងក្រុមហ៊ុនធានារ៉ាប់រង Arch Insurance ។
ក្រុមហ៊ុនធានារ៉ាប់រងទាំងពីរបដិសេធមិនបង់ប្រាក់៥៨០ លានអឺរ៉ូឬប្រមាណជា៦៨៤លានដុល្លារដោយ ទាមទារឱ្យប្រតិបត្តិករដោយលើកហេតុផលថាបំពង់បង្ហូរប្រេងត្រូវបានខូចខាតជា ផលវិបាកដោយសារសង្គ្រាម ដែលគោលនយោបាយធានារ៉ាប់រងមិនបានគ្រប់គ្រងបាននោះឡើយ។
របាយការណ៍ដដែលនេះបានសន្និដ្ឋានថាបំពង់បង្ហូរប្រេង អាចត្រូវបានជួសជុលក្នុងរយៈពេល ៣៦ ខែ ដែលជាប្រតិបត្តិការមួយដែលត្រូវការការទិញបំពង់បង្ហូរថ្មីប្រហែល ៧ គីឡូម៉ែត្រពីប្រទេសចិនក្នុងតម្លៃ ១៦,៧ លានអឺរ៉ូ នេះបើតាម RBK News របស់រុស្ស៊ីបានរាយការណ៍ កាលពីថ្ងៃព្រហស្បតិ៍។
ក្រុមហ៊ុនធានារ៉ាប់រងបានអះអាងថា នាវាដាក់បំពង់របស់រុស្ស៊ីចំនួនពីរ អាចត្រូវបានប្រើប្រាស់ក្នុងប្រតិបត្តិការជួសជុល ដើម្បីកាត់បន្ថយការចំណាយ ។ ក្រុមហ៊ុន Nord Stream AG បានជំទាស់នឹងរឿងនេះ ដោយលើកហេតុផលថា កប៉ាល់ទាំងនោះឥឡូវនេះមាន ទីតាំងនៅជិតទីក្រុង Vladivostok នៅលើឆ្នេរសមុទ្រភាគខាងកើត របស់ប្រទេសរុស្ស៊ី ហើយការផ្លាស់ទីលំនៅពួកគេទៅកាន់សមុទ្រ បាល់ទិកនឹងបង្កើនថ្លៃ ជួសជុលសរុបជាមិនខាន៕
ប្រែសម្រួល៖ស៊ុនលី









