Feature

សម្ដេចតេជោ៖ គ្រប់មុខទំនិញទាំងអស់ ដែលនាំចូលឆ្លងកាត់ព្រំដែនគោក ពេលបិទព្រំដែន គឺទំនិញខុសច្បាប់ និងបំផ្លាញជាតិនិងប្រមាថជាតិ

ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា បានចង្អុលបង្ហាញថា នៅពេលណាព្រំដែនគោក នៅបន្តបិទ) គ្រប់មុខទំនិញទាំងអស់ ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។

នៅបណ្ដាញសង្គមហ្វេសប៊ុក នៅថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៦នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា អាចមានការបកស្រាយខុសឬយល់តែ ធ្វើមិនយល់ ឬជាការបំពានឬជាអំពើ ពុករលួយ ឬជាប្រមាថជាតិសាសន៍ឯង ពីសំណាក់មន្ត្រីខឹលខូចនិងឈ្មួញ ទុច្ចរិតទើបទំនិញថៃថ្មីៗ បាននាំចូលមក ប្រើប្រាស់នៅកម្ពុជា។

ដើម្បីបានជាពន្លឺនិងឈប់ល្ងង់តទៅ ទៀតសម្ដេចតេជោ ហ៊ុន សែន បានចង្អុលប្រាប់ចំណុចសំខាន់មួយ គឺ(ពេលណាព្រំដែនគោករវាងកម្ពុជា.ថៃនៅតែបន្តបិទ) គ្រប់មុខទំនិញទាំងអស់ ដែលនាំចូលឆ្លងកាត់ព្រំដែនគោក គឺទំនិញខុសច្បាប់ជាទំនិញរត់ពន្ធ ជាទំនិញបំផ្លាញជាតិ និងប្រមាថជាតិ។ ពេលដែលព្រំដែនគោក ត្រូវបានបិទមនុស្សក៏មិនអាចឆ្លងបានទំនិញ ក៏មិនអាចឆ្លងបាន។

សម្ដេចបន្ថែមថា សម្រាប់មនុស្សនិងទំនិញដែលឆ្លងកាត់ តាមផ្លូវទឹកនិងផ្លូវអាកាសពិសេសទំនិញគឺជាសមត្ថកិច្ចរបស់គយដែលជា អ្នកកំណត់ថាខុសច្បាប់ឬត្រូវច្បាប់ ព្រោះផ្លូវទឹក តាមកំពង់ផែសមុទ្រនិងផ្លូវ អាកាសតាម (ព្រលានយន្តហោះ) ភាគីទាំង២ កម្ពុជា.ថៃ នៅដំណើការជាធម្មតា។
ត្រូវប្រម៉ូលផ្តុំចាត់វិធានការ លើទំនិញដែលឆ្លងកាត់ព្រំដែនគោកព្រោះមិន អាចបិទព្រំដែនគោកហើយទំនិញចូល បាននោះឡើយ និងសូមកុំនិយាយថា ទំនិញសល់ ក្នុងស្តុកលក់មិនទាន់អស់ ព្រោះទំនិញខ្លះផលិតឆ្នាំ២០២៦ក្រោយ
ព្រំដែនគោកត្រូវបានភាគីបិទ១ឆ្នាំមុនមកម្លេះហេតុអ្វីមានលើទីផ្សាកម្ពុជា។ ម្យ៉ាងទៀត ប្រសិនបើទំនិញនោះ វាសល់ពិតមែន ក៏ល្មមផុតកំណត់រយៈពេល ប្រើប្រាស់ហើយ។

សម្ដេចតេជោ ហ៊ុន សែន បញ្ជាក់បន្ថែមថា «អ្នកប្រើប្រាស់គឺជាចៅហ្វាយកុំមាន ប្រាក់ទិញហើយទុកឲ្យគេមើលងាយទាំងសាមុីខ្លួនទាំងជាតិសាសន៍»៕

To Top