DAP News
ព័ត៌មានអន្តរជាតិ

រុស្សីនឹងចាប់ផ្តើម ធ្វើការហាមប្រាមការហោះហើរ ពេលយប់ទិសដៅ ទៅកាន់ប្រទេសអ៊ីរ៉ង់ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី២៤ខែមិថុនា

បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះ បានឲ្យដឹងថាទីភ្នាក់ងារអាកាសចរណ៍សហព័ន្ធរុស្ស៊ី Rosaviatsiya បានហាមឃាត់ការហោះហើរពេលយប់ ទៅកាន់អាកាសយានដ្ឋានអ៊ីរ៉ង់នៅចន្លោះថ្ងៃទី ១៤ខែមិថុនាដល់ថ្ងៃទី២៤ខែមិថុនា ក្នុងអំឡុងពេលបង្អួចចាប់ពីម៉ោង ១១ យប់ ដល់ម៉ោង 11 ព្រឹក ម៉ោងនៅទីក្រុងម៉ូស្គូ ។

Rosaviatsiya បានចេញសេចក្តីជូនដំណឹង ដល់បេសកកម្មផ្លូវអាកាស (NOTAM) ផ្តល់ដំបូន្មានដល់ក្រុមហ៊ុនអាកាសចរណ៍ រុស្ស៊ីអំពីប្រតិបត្តិការក្នុងដែនអាកាសអ៊ីរ៉ង់ ។ ចាប់ពីថ្ងៃទី១៤ខែមិថុនា ដល់ថ្ងៃទី២៤ខែមិថុនា ឆ្នាំ២០២៦ការចេញដំណើរ ដោយក្រុមហ៊ុនអាកាសចរណ៍រុស្ស៊ី ចាកចេញពីអាកាសយានដ្ឋានរុស្ស៊ី ។

អង្គភាពដដែលបាននិយាយថាការហោះហើរទៅកាន់អាកាសយានដ្ឋានអ៊ីរ៉ង់នៅចន្លោះម៉ោង១១និង១នាទីព្រឹកដល់ម៉ោង១១និង៥៩យប់ម៉ោងនៅមូស្គូនឹងត្រូវបានអនុម័ត បន្ទាប់ពីការវាយតម្លៃហានិភ័យ និងគិតគូរពីការណែនាំពាក់ព័ន្ធពី អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។

ទីភ្នាក់ងារ​បាន​សង្កត់​ធ្ងន់​ថា​វិធានការ​ទាំងនេះ ​កំពុង​ត្រូវ​បាន​ដាក់​ចេញ​ដើម្បី​ការពារ​សុវត្ថិភាព​ហោះហើរជាពិសេសពលរដ្ឋរុស្សី ៕

ប្រែសម្រួល៖ស៊ុនលី

To Top