ស្លុវ៉ាគី មានបំណង ទាមទារប្រាក់សំណងមកវិញ ពីអ្វីដែលធ្លាប់គាំទ្រ សព្វាវុធទៅឲ្យប្រទេស អ៊ុយក្រែនកន្លងមក
បរទេស៖ទីភ្នាក់ងារចិនស៊ិនហួចេញផ្សាយនៅថ្ងៃនេះបានឲ្យដឹងថា នាយករដ្ឋមន្រ្តី Robert Fico បានប្រកាសថា ប្រទេសស្លូវ៉ាគី នឹងទាមទារសំណងពីសហភាពអឺរ៉ុប សម្រាប់សព្វាវុធដែលខ្លួន បានផ្តល់ឲ្យអ៊ុយក្រែន។
លោកបាននិយាយនៅក្នុងអាស័យដ្ឋានវីដេអូមួយ ដែលត្រូវបានផ្សព្វផ្សាយនៅលើ Facebook កាលពីថ្ងៃអាទិត្យថា រដ្ឋាភិបាលមុនបាន កុហក អំពីកិច្ចព្រមព្រៀង ផ្តល់ជំនួយ។
លោកFico បានបញ្ឈប់ការផ្ទេរជំនួយយោធា និងសព្វាវុធដែលឧបត្ថម្ភ ដោយរដ្ឋទាំងអស់ទៅកាន់ទីក្រុងគៀវ បន្ទាប់ពីឡើងកាន់អំណាចក្នុងឆ្នាំ២០២៣ ។
លោកបានលើកឡើងដែរថា រដ្ឋាភិបាលនៃអ្នកកាន់តំណែង មុនរបស់គាត់គឺ Eduard Heger បានទុកឱ្យស្លូវ៉ាគី ដូចជាមនុស្សអាក្រាតកាយទាំងស្រុង ដោយការបរិច្ចាគយន្តហោះចម្បាំង និងប្រព័ន្ធការពារអាកាសដល់អ៊ុយក្រែន។
នៅក្នុងឆ្នាំបន្ទាប់ពីការកើនឡើង នៃជម្លោះអ៊ុយក្រែនក្នុងឆ្នាំ២០២២ គណៈរដ្ឋមន្ត្រីរបស់ Heger បានយល់ព្រមលើការ បញ្ជូនរថក្រោះជាច្រើនពីសម័យសូវៀត និងរថយន្តប្រយុទ្ធថ្មើរជើង ទៅកាន់អ៊ុយក្រែនផងដែរ ។
គួរឲ្យដឹងដែរថាគ្រឿងបរិក្ខារដែលបានបរិច្ចាគក៏ រួមមានយន្តហោះចម្បាំង MiG-29 របស់សូវៀត និងប្រព័ន្ធមីស៊ីល S-300 ផងដែរ ។ រដ្ឋាភិបាលស្លូវ៉ាគី បានប្រគល់ឧបករណ៍ ដែលមានតម្លៃប្រហែល ជា៧០០ លានអឺរ៉ូ ជាង៨០០លានដុល្លារ ទៅទីក្រុងគៀវចន្លោះឆ្នាំ២០២២និង២០២៣ ៕
ប្រែសម្រួល៖ស៊ុនលី
