ព័ត៌មានអន្តរជាតិ

លោកXi Jinping យកចិត្តទុកដាក់ និងជំរុញការអភិរក្ស បេតិកភ័ណ្ណវប្បធម៌ចិន

ប្រទេសចិនមានសារមន្ទីរ និង សាលរំលឹកវិញ្ញាណក្ខន្ធជាច្រើនដែលសាងសង់នៅលើទីតាំងវិកិណ្ណដ្ឋានវប្បធម៌ ដែលជាសក្ខីភាពនៃប្រវត្តិសាស្ត្រ ដ៏យូរលង់នៃអរិយធម៌ចិន ។ លោក Xi Jinping ប្រធានរដ្ឋចិនបានធ្វើកិច្ចខិតខំប្រឹងប្រែងយ៉ាងខ្លាំង ដើម្បីការពារវិកិណ្ណដ្ឋានវប្បធម៌ចិន ចាប់តាំងពីលោកធ្វើការ នៅរដ្ឋបាលមូលដ្ឋាន ។

តំបន់ប្រវត្តិសាស្ត្រនិងវប្បធម៌ Sanfang Qixiang ជានាមប័ណ្ណរបស់ទីក្រុងFuzhou ។ក្រោមការយកចិត្តទុកដាក់ និងការជំរុញដោយលោកXi Jinping ដែលកាលនោះជាលេខាធិការ នៃគណៈកម្មការបក្សប្រចាំក្រុង Fuzhou វត្ថុបុរាណនិងវិកិណ្ណដ្ឋាន ប្រវត្តិសាស្ត្រជាច្រើនក្នុងតំបន់នេះ បានរួចផុតពីការបំផ្លិចបំផ្លាញ និងត្រូវបានរក្សាទុករហូតមកដល់សព្វថ្ងៃនេះ ក្នុងនោះបូករួមទាំងអតីតលំនៅដ្ឋាន របស់លោក Lin Juemin ផងដែរ។

នៅពេលនោះ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយត្រូវបានផ្តល់ការអនុញ្ញាតឱ្យរុះរើផ្នែកខ្លះនៃអតីតលំនៅដ្ឋានរបស់លោក Lin Juemin ដើម្បីសាងសង់ខុនដូសម្រាប់លក់ ។
ពេលដឹងអំពីរឿងនេះ លោក Xi Jinping បានបញ្ជាឱ្យមន្ត្រីធ្វើការត្រួតពិនិត្យ និងទាមទារឱ្យផ្អាកការរុះរើជាបណ្តោះអាសន្ន។ នៅក្នុងខែមីនា ឆ្នាំ ១៩៩១ រដ្ឋបាលក្រុង Fuzhou បានរៀបចំកិច្ចប្រជុំស្តីពីការងារអភិរក្សវត្ថុបុរាណ នៅអតីតលំនៅដ្ឋានរបស់លោក Lin Juemin។ លោក Xi Jinping បានថ្លែងនៅក្នុងកិច្ចប្រជុំនេះថា៖ «ចំណុចសំខាន់មួយដើម្បីវាយតម្លៃថា តើប្រព័ន្ធឬកម្លាំងមួយជាប្រព័ន្ធជឿនលឿនឬជាកម្លាំងដើរបញ្ច្រាសប្រវត្តិសាស្ត្រ គឺត្រូវមើលថា តើវាប្រកាន់អាកប្បកិរិយាអ្វីចំពោះប្រវត្តិសាស្ត្រ និងវប្បធម៌»។

កិច្ចប្រជុំនេះបានអនុម័តវិធានការ ជាក់ស្តែងជាច្រើន ដើម្បីពង្រឹងការអភិរក្សវត្ថុបុរាណវប្បធម៌ ក្នុងនោះបូករួមទាំងវិធានការ នៃ«ការចាប់ផ្តើមជួសជុលឡើង វិញ នូវអតីតលំនៅដ្ឋានរបស់លោក Lin Juemin ភ្លាមៗ»។ នៅក្នុងខែវិច្ឆិកា ឆ្នាំដដែលនោះ ការជួសជុលអតីតលំនៅដ្ឋាន របស់លោក Lin Juemin ត្រូវបានបញ្ចប់ ព្រមទាំង បានក្លាយជាសាលរំលឹកបដិវត្តន៍ Xinhai នៃក្រុងFuzhou ដែលបើកឱ្យសាធារណជន ចូលទស្សនា ។ នៅថ្ងៃបើកសម្ពោធសាល រំលឹកនេះ លោកXi Jinping បានបម្រើការជាមគ្គុទ្ទេសក៍ សម្រាប់ភ្ញៀវមកពីក្រៅខេត្តផងដែរ៕

To Top