DAP News
ព័ត៌មានអន្តរជាតិ

វេទិកាត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ លើកទី ១៨ បើកធ្វើនៅក្រុងXiamen

វេទិកាត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់លើកទី ១៨ បានបើកធ្វើនៅក្រុង Xiamen ប្រទេសចិន នាថ្ងៃទី១៣ ខែមិថុនា ក្រោមអធិបតីភាពលោក Wang Huning សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ នៃការិយាល័យនយោបាយ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន និងជាប្រធានសភាប្រឹក្សានយោបាយប្រជាជនទូទាំងប្រទេសចិន ។

លោក Wang Huning បានថ្លែងថា តំបន់ដីគោកនៃប្រទេសចិន និងតំបន់តៃវ៉ាន់ជាទឹកដីរបស់ចិន និង ជាសហគមន៍ជោវាសនារួម។ ជនរួមជាតិនៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ គួរតែឈរនៅម្ខាងនៃភាពត្រឹមត្រូវនៃប្រវត្តិសាស្ត្រ និងភាពយុត្តិធម៌នៃប្រជាជាតិ ប្រឆាំងយ៉ាងដាច់ខាតចំពោះសកម្មភាពបំបែកបំបាក់របស់ពួកអបគមន៍ដែលចង់ឱ្យតៃវ៉ាន់ឯករាជ្យ និងការជ្រៀតជ្រែកពីខាងក្រៅ ដើម្បីការពារ កសាង និងអភិវឌ្ឍផ្ទះរួមនៃប្រជាជាតិចិន ។ យើងមានឆន្ទៈចែករំលែកកាលានុវត្តភាពនិងសមិទ្ធផលអភិវឌ្ឍន៍ ជាមួយជនរួមជាតិតៃវ៉ាន់ និងស្វាគមន៍ជនរួមជាតិ និងសហគ្រាសតៃវ៉ាន់ ឱ្យចូលរួមក្នុងការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការរវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ ចូលរួមក្នុងការអភិវឌ្ឍ ប្រកបដោយគុណភាពខ្ពស់ និងការធ្វើទំនើបកម្មរបស់តំបន់ដីគោក នៃប្រទេសចិន។

លោកZhang Ronggong អនុប្រធានគណបក្សកុកមិញ តាំងរបស់ចិនតៃវ៉ាន់ បានថ្លែងនៅក្នុងសុន្ទរកថាថា ជនរួមជាតិនៅត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ ជាគ្រួសារមួយដែលមានឫសគល់ និងឈាមជ័រដូចគ្នា។ លោករំពឹងទុកពង្រឹងបន្ថែមទៀតនូវការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការ រវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ ដើម្បីបង្កើនសុខុមាលភាព របស់ប្រជាជនរវាងត្រើយទាំងសងខាង នៃច្រកសមុទ្រតៃវ៉ាន់ រួមគ្នាការពារសន្តិភាពនៅច្រកសមុទ្រតៃវ៉ាន់ និងធ្វើកិច្ចខិតខំប្រឹងប្រែងរួមដើម្បីស្តារភាពរុងរឿងរបស់ប្រជាជាតិចិនឡើងវិញ ៕

To Top