FIFA World Cup 2026 ក្នុងពូល រវាងក្រុមជម្រើសជាតិបារាំង និងសេណេហ្គាល់ បានបញ្ចប់ទៅដោយលទ្ធផល បារាំង ៣–១ សេណេហ្គាល់ នៅកីឡដ្ឋាន MetLife Stadium
បរទេស៖ ក្រុមទាំងពីរលេងយ៉ាងស្វិតស្វាញ ប៉ុន្តែមិនមានគ្រាប់បាល់កើតឡើងនោះទេ ដោយលទ្ធផលរក្សា ០–០។
នៅនាទីទី ៦៦ កីឡាករ Kylian Mbappé បានស៊ុតបើកឆាកឱ្យបារាំងនាំមុខ ១–០ បន្ទាប់មកនៅនាទីទី ៨២ កីឡាករបម្រុង Bradley Barcola បានបន្ថែមគ្រាប់ទីពីរឱ្យបារាំងនាំមុខ ២–០។

ឈានចូលដល់ម៉ោងបន្ថែមរ នាទីទី ៩០+៥ កីឡាករ Ibrahim Mbaye រកបាន ១ គ្រាប់វាយបកឱ្យសេណេហ្គាល់ដេញតាម ២–១ ប៉ុន្តែត្រឹម ១ នាទីបន្ទាប់ គឺនាទីទី ៩០+៦ Kylian Mbappé បានស៊ុតគ្រាប់ទី ៣ យ៉ាងអស្ចារ្យពីចម្ងាយ បញ្ចប់ការប្រកួតជាផ្លូវការ។

កំណត់ត្រាប្រវត្តិសាស្ត្រ៖ តាមរយៈ ២ គ្រាប់ក្នុងប្រកួតនេះ Kylian Mbappé បានកើនគ្រាប់បាល់សរុបដល់ ៥៨ គ្រាប់ សម្រាប់ក្រុមជម្រើសជាតិ និងបានបំបែកកំណត់ត្រាក្លាយជា អ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រក្រុមជម្រើសជាតិបារាំង ដោយនាំមុខកីឡាករ Olivier Giroud (៥៧ គ្រាប់)។

