ក្រុមជម្រើសជាតិ ណរវែស និងអ៊ីរ៉ាក់ ប្រកូតនៅកីឡដ្ឋាន Boston Stadium បានបញ្ចប់ទៅដោយលទ្ធផល ៤ទល់១
នៅនាទីទី ២៩ ខ្សែប្រយុទ្ធឆ្នើម Erling Haaland បានស៊ុតបើកឆាកឱ្យណរវែសនាំមុខ ១–០ បន្ទាប់មកនាទីទី ៣៩ ខ្សែប្រយុទ្ធ Aymen Hussein បានតែតបញ្ចូលទីយ៉ាងស្អាតតាមស្មើឱ្យអ៊ីរ៉ាក់ ១–១ ដែលនេះជាគ្រាប់បាល់ដំបូងបង្អស់របស់អ៊ីរ៉ាក់ក្នុងព្រឹត្តិការណ៍ World Cup គិតចាប់តាំងពីឆ្នាំ ១៩៨៦ មក។
ទោះជាយ៉ាងណា នៅនាទីទី ៤៣ Erling Haaland បានឆក់ឱកាសស៊ុតគ្រាប់ទីពីររបស់ខ្លួន ជួយឱ្យណរវែសនាំមុខ ២–១ មុនបញ្ចប់វគ្គទីមួយ។
ណរវែសបានបន្តគ្រប់គ្រងការប្រកួត ហើយនៅនាទីទី ៧៦ ខ្សែការពារ បានតែតបញ្ចូលទីបន្ថែមគ្រាប់ទីបីនាំមុខ ៣–១។

ឈានចូលដល់ម៉ោងបន្ថែមរបួសនាទីទី ៩០+៦ សម្ពាធពីការលេងបាល់ខ្វែងបានធ្វើឱ្យកីឡាករ Aymen Hussein របស់អ៊ីរ៉ាក់ ប៉ះបាល់ចូលទីខ្លួនឯង (Own Goal) បញ្ចប់លទ្ធផលផ្លូវការ ៤–១ សម្រាប់ណរវែស។
តាមរយៈការរកបាន ២ គ្រាប់ក្នុងការបង្ហាញខ្លួនលើកដំបូងនៅ World Cup នេះ Erling Haaland បានបង្កើនកំណត់ត្រាស៊ុតបញ្ចូលទីឱ្យក្រុមជម្រើសជាតិណរវែសបានរហូតដល់ ៥២ គ្រាប់ ក្នុងការប្រកួតផ្លូវការត្រឹម ៥៦ ប្រកួតប៉ុណ្ណោះ។


