Feature

អង្គការ HALO Trust បញ្ចប់ប្រតិបត្តិការបោស សម្អាតដោយជោគជ័យ ក្នុងចម្ការមីនមួយកន្លែង ស្ថិតនៅស្រុកអន្លង់វែង

ភ្នំពេញ ៖ ក្រុមការងារបោសសម្អាតមីនរបស់ អង្គការ HALO Trust បានបញ្ចប់ប្រតិបត្តិការបោស សម្អាតដោយជោគជ័យ ក្នុងចម្ការមីនមួយកន្លែង ស្ថិតនៅភូមិតាដេវ ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។

យោងតាមគេហទំព័រហ្វេសប៊ុករបស់ អាជ្ញាធរមីន នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ ថា ក្នុងនោះដែរ មីនប្រឆាំងយានយន្តចំនួន ១គ្រាប់ ត្រូវបានរកឃើញ និងកម្ទេចចោលដោយសុវត្ថិភាព។ ផ្លូវមួយខ្សែនេះ ត្រូវបានប្រើប្រាស់ដោយប្រជាពលរដ្ឋមូលដ្ឋានប្រមាណ ២០០នាក់ សម្រាប់សកម្មភាពកសិកម្ម។

ការបោសសម្អាតនេះ បានជួយសម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនប្រកបដោយសុវត្ថិភាព ព្រមទាំងជួយគាំទ្រដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ផងដែរ។

អាជ្ញាធរ ថា «យើងនៅតែបន្តប្ដេជ្ញាចិត្តក្នុងការធ្វើឱ្យសហគមន៍នានាកាន់តែមានសុវត្ថិភាព និងរួចផុតពីការគំរាមកំហែងដោយសារមីន»៕

To Top