DAP News
កីឡា

ការប្រកួតបើកឆាកការពារតំណែងជើងឯកពានរង្វាន់ FIFA World Cup 2026 ក្នុងពូល J រវាងក្រុមជម្រើសជាតិ អាហ្សង់ទីន និង អាល់ហ្សេរី បានបញ្ចប់ទៅដោយលទ្ធផល អាហ្សង់ទីន ៣–០ អាល់ហ្សេរី

​​នៅនាទីទី ៨ ក្រុមអាល់ហ្សេរីស្ទើរតែរកគ្រាប់បាល់នាំមុខទៅហើយដោយកីឡាករ Farès Chaïbi ប៉ុន្តែត្រូវបានបដិសេធវិញបន្ទាប់ពីអាជ្ញាកណ្តាលពិនិត្យ VAR ឃើញថាជាបាល់ក្រៅល្បែង (Offside)។

​ក្រោយមកនៅនាទីទី ១៦ កំពូលខ្សែប្រយុទ្ធ Lionel Messi បានស៊ុតបាល់កោងយ៉ាងស្អាតពីខាងក្រៅប្រអប់គ្រោះថ្នាក់ បើកឆាកឱ្យអាហ្សង់ទីននាំមុខ ១–០ រហូតដល់ចប់វគ្គទីមួយ។

​ក្រុមអាហ្សង់ទីននៅតែបន្តគ្រប់គ្រងការប្រកួត ហើយនៅនាទីទី ៥៩ Lionel Messi បានថែមបាល់ពីការស៊ុតឡង ចាក់ពង្រីកគម្លាតនាំមុខដល់ ២–០។ ​នៅនាទីទី ៧៥ Lionel Messi ដដែលបានទទួលបាល់បញ្ជូនពីកីឡាករ Nico González ហើយស៊ុតបញ្ចូលទីគ្រាប់ទី ៣ យ៉ាងអស្ចារ្យ បំពេញហាតទ្រីក (Hat-trick) ជូនក្រុម និងធានាជ័យជម្នះ ៣–០។

​កំណត់ត្រាប្រវត្តិសាស្ត្រ តាមរយៈការរកបាន ៣ គ្រាប់ក្នុងប្រកួតនេះ Lionel Messi បានបង្កើតកំណត់ត្រាប្រវត្តិសាស្ត្រថ្មីៗជាច្រើន ​ក្លាយជាកីឡាករដំបូងគេក្នុងប្រវត្តិសាស្ត្របាល់ទាត់ដែលបានបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ World Cup បានចំនួន ៦ ដង។

​គ្រាប់បាល់ទាំងនេះបានជួយឱ្យលោកកើនគ្រាប់បាល់សរុបនៅ World Cup ដល់ ១៦ គ្រាប់ ស្មើនឹងវីរបុរសអាល្លឺម៉ង់ Miroslav Klose ក្នុងនាមជា អ្នកស៊ុតបញ្ចូលទីច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រ World Cup។

To Top