លទ្ធផលបាល់ទាត់ World Cup 2026 ព័រទុយហ្គាល់ ស្មើ កុងហ្គោ ១–១ យ៉ាងគួរឱ្យភ្ញាក់ផ្អើល
ការប្រកួតបើកឆាកក្នុងពូល K នៃពានរង្វាន់ FIFA World Cup 2026 រវាងក្រុមជម្រើសជាតិព័រទុយហ្គាល់ និងកុងហ្គោ (DR Congo) បានបញ្ចប់ទៅដោយលទ្ធផលស្មើគ្នា ១–១ យ៉ាងគួរឱ្យភ្ញាក់ផ្អើលនៅកីឡដ្ឋាន Houston Stadium។

គ្រាប់បាល់ដំបូង ខ្សែបម្រើ João Neves បានតែតបញ្ចូលទីឱ្យព័រទុយហ្គាល់នាំមុខមុននៅនាទីទី ៦ យ៉ាងលឿន បន្ទាប់ពីទទួលបានការលើកបាល់យ៉ាងស្អាតពី Pedro Neto។
គ្រាប់បាល់តាមស្មើ នៅចុងវគ្គទីមួយ នាទីទី ៤៥+៥ ខ្សែប្រយុទ្ធ Yoane Wissa បានតែតបញ្ចូលទីតាមស្មើឱ្យកុងហ្គោវិញ ដែលនេះជាគ្រាប់បាល់ និងជាពិន្ទុដំបូងបង្អស់ក្នុងប្រវត្តិសាស្ត្រ World Cup របស់ប្រទេសកុងហ្គោ។

ក្នុងការប្រកួតនេះដែរ ប្រធានក្រុមព័រទុយហ្គាល់ Cristiano Ronaldo បានក្លាយជាកីឡាករ (Outfield player) ដែលមានអាយុច្រើនជាងគេបង្អស់ដែលបានលេងជាជម្រើសដំបូង ក្នុងប្រវត្តិសាស្ត្រ World Cup ប៉ុន្តែលោកមិនអាចរកគ្រាប់បាល់បានឡើយ ទោះបីជាមានឱកាសល្អៗជាច្រើននៅវគ្គទីពីរក៏ដោយ។

លទ្ធផលស្មើគ្នានេះធ្វើឱ្យក្រុមទាំងពីរទទួលបានម្នាក់ ១ ពិន្ទុសម្រាប់ការប្រកួតដំបូងរបស់ខ្លួន។
