DAP News
កីឡា

ឆេក ស្មើ អាហ្វ្រិកខាងត្បូង ខណះ បាល់ប៉េណាល់ទីចុងម៉ោង ជួយឱ្យអាហ្វ្រិកខាងត្បូង រក្សាដង្ហើមនៅ World Cup

ការប្រកួតរវាងក្រុមជម្រើសជាតិ សាធារណរដ្ឋឆេក និង អាហ្វ្រិកខាងត្បូង នៅក្នុងព្រឹត្តិការណ៍ FIFA World Cup 2026 វគ្គចែកពូល A ជុំទី២ បានបញ្ចប់ទៅដោយលទ្ធផល ស្មើគ្នា ១ ទល់នឹង ១ នៅកីឡដ្ឋាន Mercedes-Benz Stadium ក្រុង Atlanta។

​គ្រាប់បើកឆាកឆេក បានបើកការនាំមុខយ៉ាងលឿនតាំងពីនាទីទី ៦ ដោយការស៊ុតរបស់ខ្សែបម្រើ Michal Sadílek ។

​ការវាយបក អាហ្វ្រិកខាងត្បូងបានព្យាយាមដាក់សម្ពាធវិញ រហូតដល់នាទីទី ៨៣ ទើបទទួលបានបាល់ប៉េណាល់ទី បន្ទាប់ពីកីឡាករ Pavel Šulc របស់ឆេកធ្វើឱ្យបាល់ប៉ះដៃក្នុងប្រអប់គ្រោះថ្នាក់។ ខ្សែបម្រើ Teboho Mokoena ជាអ្នកទាត់បញ្ចូលទីបានសម្រេច។

​លទ្ធផលស្មើគ្នានេះ ធ្វើឱ្យក្រុមទាំងពីរកែប្រែស្ថានការណ៍បន្ទាប់ពីចាញ់នៅប្រកួតដំបូងដូចគ្នា ដោយរក្សាឱកាសប្រជែងកៅអីឡើងទៅវគ្គបន្តរហូតដល់ប្រកួតចុងក្រោយនៃវគ្គចែកពូល។

To Top