Feature

កម្ពុជា-រុស្ស៊ី ចុះ MoU ពង្រឹងកិច្ចសហប្រតិបត្តិការ វិស័យកសិកម្ម

ភ្នំពេញ ៖ កម្ពុជា-រុស្ស៊ី បានចុះអនុស្សរណៈ នៃការយោគយល់គ្នា (MoU) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម ឱ្យកាន់តែរឹងមាំ។

ពិធីចុះហត្ថលេខានេះ បានធ្វើឡើងនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៦ រវាងលោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កម្ពុជា និងលោកស្រី Oksana Lut រដ្ឋមន្ត្រីក្រសួងកសិកម្ម នៃសហព័ន្ធរុស្ស៊ី ។

តាមរយៈការចុះអនុស្សរណៈដ៏មានសារៈសំខាន់នេះ ភាគីទាំងពីរនឹងរួមគ្នាជំរុញ ចំណុចកិច្ចសហប្រតិបត្តិការ មួយចំនួនជាពិសេសលើការជំរុញកសិពាណិជ្ជកម្ម និងវិស័យអប់រំនិងស្រាវជ្រាវកសិកម្ម។

ទំនាក់ទំនងទ្វេភាគីលើវិស័យកសិកម្មរវាងកម្ពុជា-រុស្ស៊ី កំពុងត្រូវបានពង្រឹង និងពង្រីកកាន់តែស៊ីជម្រៅ ដោយផ្តោតលើពាណិជ្ជកម្មកសិកម្ម ជីកសិកម្ម និងការស្រាវជ្រាវ ។ កិច្ចសហប្រតិបត្តិការនេះ ជាការបើកច្រកទីផ្សារដ៏សំខាន់សម្រាប់សេដ្ឋកិច្ច និងការអភិវឌ្ឍកសិកម្ម៕

To Top