សម្ដេចធិបតី អញ្ជើញមាតុភូមិនិវត្តន៍ ដោយសុវត្ថិភាព បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្សី នៅទីក្រុងកាហ្សាន
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា នាថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦នេះ បានអញ្ជើញមាតុភូមិនិវត្តន៍ មកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ ដោយសុខសុវត្ថិភាព បន្ទាប់បញ្ចប់បេសសកម្មដោយជោគជ័យ ចូលរួមកិច្ចប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍ អាស៊ាន-រុស្សី លើទី៣៥ នៅទីក្រុងកាហ្សាន សហព័ន្ធរុស្សី ។

សូមរំលឹកថា សម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំគណៈប្រតិភូ រាជរដ្ឋាភិបាលកម្ពុជា ទៅចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍ នៃទំនាក់ទំនងអាស៊ាន-រុស្ស៊ី លើកទី៣៥ ដែលបានប្រព្រឹត្តិទៅចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ នៅទីក្រុងកាហ្សាន ប្រទេសរុស្ស៊ី។

ក្នុងដំណើរនេះ សម្តេចធិបតី បានចូលរួមពិធីជប់លៀង រៀបចំដោយ ឯកឧត្តម Vladimir Putin ប្រធានាធិបតីរុស្ស៊ី។ បានចូលរួមកិច្ចប្រជុំកំពូល ខួបអនុស្សាវរីយ៍ អាស៊ាន-រុស្ស៊ី “៣៥ឆ្នាំនៃកិច្ចសហប្រតិបត្តិការ”។ បានចូលរួមពិសាអាហារ ការងារថ្ងៃត្រង់ ជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាន។

ក្នុងនោះសម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានជួបជាមួយ ឯកឧត្តម Nurlan Yermekbayev អគ្គលេខាធិការ នៃអង្គការសហប្រតិបត្តិការសៀងហៃ ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ។ បានជួបជាមួយ ឯកឧត្តម Bakytzhan Sagintayev ប្រធានក្រុមប្រឹក្សាភិបាល នៃគណៈកម្មការសេដ្ឋកិច្ចអឺរ៉ាស៊ី ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារ និងបានជួបជាមួយ លោក Dolgov Leonid ប្រធានក្រុមហ៊ុន GAZ Group ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារផងដែរ។
ជាងនេះទៅទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក៏បានជួបជាមួយ ឯកឧត្តម Vladimir Putin ប្រធានាធិបតីរុស្ស៊ី ក្នុងជំនួបទ្វេភាគី និងពិភាក្សាការងារផងដែរ៕






