Feature

គណៈប្រតិភូក្រសួងការងារ អញ្ជើញគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ក្នុងទិវានៃការចងចាំ ដំណើរឆ្ពោះទៅការផ្តួលរំលំ របបប្រល័យពូជសាសន៍ ប៉ុល ពត នៅតំបន់ប្រវត្តិសាស្ត្រ យោធាតេជោកោះថ្ម X16

ត្បូងឃ្មុំ ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៨ ខែមិថុនា ឆ្នាំ២០២៦ លោក​ ប្រាក់ ចាន់ធឿន រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់លោកហេង សួរ រដ្ឋមន្ដ្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូក្រសួង រួមជាមួយថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមក្នុងពិធីគោរពវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កា ដើម្បីរំលឹកខួបនៃ «ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត» ដែលបានប្រារព្ធធ្វើឡើង នៅតំបន់ប្រវត្តិសាស្ត្រយោធាតេជោកោះថ្ម X16 ស្ថិតក្នុងភូមិកោះថ្ម ឃុំទន្លូង ស្រុកមេមត់ ខេត្ដត្បូងឃ្មុំ។

ការអញ្ជើញចូលរួមរបស់គណៈប្រតិភូក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នាឱកាសនេះ គឺស្តែងឡើងក្នុងស្មារតីចងចាំជានិច្ច និងដឹងគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះវីរភាពដ៏ឧត្តុង្គឧត្តមរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ព្រមទាំងយុទ្ធជនជាសហការី ដែលបានលះបង់សាច់ស្រស់ឈាមស្រស់ ធ្វើដំណើរចាកចេញពីមាតុភូមិទាំងប្រថុយប្រថាននឹងគ្រោះថ្នាក់បំផុតឆ្ពោះទៅកាន់ប្រទេសវៀតណាម ដើម្បីស្វែងរកការគាំទ្រក្នុងការរំដោះប្រទេសជាតិ និងសង្គ្រោះប្រជាជនកម្ពុជាឱ្យរួចផុតពីរបបវាលពិឃាតដ៏ខ្មៅងងឹត៕

To Top