អូស្ត្រាលី ប្រកាសផ្តល់ជំនួយបន្ថែមចំនួន ៧០ លានដុល្លារអាមេរិក ដើម្បីគាំទ្រអ៊ុយក្រែន
កង់បេរ៉ា៖ រដ្ឋាភិបាលអូស្ត្រាលី នៅថ្ងៃសុក្រនេះ បានប្រកាសថា ខ្លួននឹងផ្តល់ជំនួយបន្ថែមចំនួន ១០០ លានដុល្លារអូស្ត្រាលី (៧០ លានដុល្លារអាមេរិក) ដល់អ៊ុយក្រែន។
លោក Richard Marles ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការពារជាតិ បានឧ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា អូស្ត្រាលីនឹងធ្វើការប្តេជ្ញាចិត្តចំនួនពីរចំនួន ៥០ លានដុល្លារអូស្ត្រាលី (៣៥ លានដុល្លារអាមេរិក) ចំពោះបញ្ជីតម្រូវការអ៊ុយក្រែនអាទិភាពរបស់ណាតូ (PURL) ក្នុងរយៈពេល ១២ ខែខាងមុខ។
លោក Marles បានលេីកឡេីងថា វាធ្វើតាមការប្តេជ្ញាចិត្តដំបូងចំនួន ៥០ លានដុល្លារអូស្ត្រាលី ដែលធ្វើឡើងដោយអូស្ត្រាលីចំពោះ PURL ក្នុងខែធ្នូ ឆ្នាំ ២០២៥ ហើយធ្វើឱ្យការគាំទ្រសរុបរបស់អូស្ត្រាលី សម្រាប់អ៊ុយក្រែនកើនដល់ជាង ១,៨ ពាន់លានដុល្លារអូស្ត្រាលី (ប្រហែល ១,៣ ពាន់លានដុល្លារអាមេរិក៕
ប្រែសម្រួល ឈូក បូរ៉ា
